ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកព្រៃកប្បាស​ ចាប់ឃាត់ខ្លួនជនសង្ស័យពីរនាក់​ក្នុងចំណោមបក្ខពួកបីនាក់​ បន្ទាប់ពីលួចលុយបានសម្រេច​ចំនួន៦,៨០០,០០០រៀល

ចែករំលែក៖

ខេត្ត​តាកែវ​ ៖​ ដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ ឈាង​ ផាន់ណារ៉ា​ ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីសំណាក់លោក ឯក​ ឆេងហួត​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃចន្ទ ១២កេីត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង០១និង១០នាទី​ នៅភូមិព្រៃល្វាកេីត​ ឃុំព្រៃល្វា​ ស្រុកព្រៃកប្បាស​ ខេត្តតាកែវ​ មានករណីអំេពីលួច(លួចលុយ)​កេីតឡេីង​ បង្កដោយជនសង្ស័យមានគ្នាចំនួន០៣នាក់៖​ ១/ឈ្មោះ​ ប៊ន​ ប៊ុនឡុង​ ភេទប្រុស​ អាយុ២២ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ រស់នៅភូមិក្បាលពោធិ៍​ ឃុំសំបួរ​ ស្រុកទ្រាំង​ ខេត្តតាកែវ​ ២/ឈ្មោះ​ ផឹង​ ប៉ុង​ ភេទប្រុស​ អាយុ២៧ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ រស់នៅភូមិក្បាលពោធិ៍​ ឃុំសំបួរ​ ស្រុកទ្រាំង​ ខេត្តតាកែវ​ ៣/ឈ្មោះ​ គា​ តុង​ ភេទប្រុស​ អាយុ១៨ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ រស់នៅភូមិក្បាលពោធិ៍​ ឃុំសំបួរ​ ស្រុកទ្រាំង​ ខេត្តតាកែវ​ បានធ្វេីសកម្មភាពជិះម៉ូតូ០១គ្រឿងមកចូលលួចលុយ​ នៅក្នុងផ្ទះរបស់ឈ្មោះ​ រិន​ សុវណ្ណារិទ្ធ​ ភេទប្រុស​ អាយុ៤៤ឆ្នាំ​ មុខរបរអាជីវករ​ រស់នៅភូមិព្រៃល្វាកេីត​ ឃុំព្រៃល្វា​ ស្រុកព្រៃកប្បាស​ ខេត្តតាកែវ​ អស់លុយចំនួន​ ៦,៨០០,០០០រៀល​(ប្រាំមួយលានប៉ែតសិបម៉ឺនរៀល)​ ខណៈពេលដែលម្ចាស់ទុកលុយនៅក្នុងកិតុ​ ហេីយចូលទៅដេកក្នុងបន្ទប់​ ក្រោយធ្វេីសកម្មភាពជនសង្ស័យបានគេចខ្លួនបាត់។ 

      ក្រោយទទួលបានបណ្តឹង​ លោកវរសេនីយ៍ឯក​ ឡេង​ ប៊ុនឡុង​ អធិការនគរបាលស្រុកព្រៃកប្បាស​ បានបញ្ជាកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស​ សហការជាមួយកម្លាំងអធិការដ្ឋានស្រុកទ្រាំង​ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំបួរ​ ធ្វេីការស្រាវជ្រាវដល់ថ្ងៃទី៣១​ ខែសីហា​ ឆ្នាំ២០២៣​ កម្លាំងអធិការដ្ឋាននគរបាលស្រុកទ្រាំង​ ឃាត់បានជនសង្ស័យចំនួន០២នាក់ឈ្មោះ​ ប៊ន​ ប៊ុនឡេង​ និងឈ្មោះ​ គា​ តុង​ ប្រគល់មកអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស​ ដេីម្បីសាកសួរ​ និងកសាងសំណុំរឿងតាមនីតិវិធី​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖