ព័ត៌មានទាន់ហេតុការណ៍៖

លោក ប៉ែន វិបុល ត្រូវបានប្រមុខរដ្ឋស្ដីទី ចេញព្រះរាជក្រឹត្យតែងតាំង ជារដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ត្រី

ចែករំលែក៖

ភ្នំពេញ ៖ លោកនាយឧត្តមសេនីយ៍ប៉ែន វិបុល ត្រូវបានសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី បានចេញព្រះរាជក្រឹត្យតែងតាំង ជារដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី។ នេះបើតាមព្រះរាជក្រឹត្យដែលសារព័ត៌មាននគរវត្តទទួលបាននៅរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣។

សូមជម្រាបថា មុនត្រូវបានតែងតាំងជា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រីនេះ នាយឧត្តមសេនីយ៍ ប៉ែន វិបុល ធ្លាប់ជាអគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នឹងទើបតែតែងតាំងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានមនុស្សក្រសួងមហាផ្ទៃ។

ខាងក្រោមនេះ ជាព្រះរាជក្រឹត្យតែងតាំង ៖

ដោយ៖ ស សម


ចែករំលែក៖