ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍​ឯកយោធាម្នាក់ខ្យល់គរស្លាប់នៅក្នុងរថយន្ត

ចែករំលែក៖

    ភ្នំពេញ​៖​ ឧត្តមសេនីយ៍​ឯកយោធាពាក់ផ្កាយ៣ម្នាក់ខណៈបេីករថយន្តសុខៗសង្ស័យមិនស្រួលខ្លួនក៏បានឈប់រថយន្តនៅចិញ្ចេីមផ្លូវអង្គុយស្លាប់នៅក្នុងរថយន្តបង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរនិងអ្នកនៅម្តុំនោះកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី៦ខែកញ្ញាឆ្នាំ២០២៣​ នៅចំណុចមុខមន្ទីរពេទ្យសម្រាកព្យាបាលឯករាជ្យ​តាមបណ្តោយផ្លូវចោមចៅ​ ភូមិត្រពាំងថ្លឹង១​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​។ 

   ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ​ សាំង​ អូន​ ជាមន្ត្រីយោធាឋានៈឧត្តមសេនីយ៍ឯក​ បេីករថយន្តម៉ាកRAV4 ពណ៌ស្ក​រ ពាក់ស្លាកលេខភ្នំពេញ2X-3545។ 

    តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះបេីករថយន្តធ្វេីដំណេីរតាមបណ្តោយផ្លូវចោមចៅក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចកេីតហេតុសង្ស័យគាត់មិនស្រួលខ្លួនក៏អែបរថយន្តឈប់នៅខាងមុខមន្ទីរពេទ្យឯករាជ្យ​ ហេីយក៏ស្លាប់តែម្តង។ 

    ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុហ៊ុមព័ទ្ធខ្សែរង់ចាំជំនាញមកពិនិត្យជាក់ស្តែង៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖