ទីក្រុងហ្សាកាតា៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី បានចូលរួមពិធីជប់លៀងអាហារពេលល្ងាច (Gala Dinner) រៀបចំដោយ លោក Joko Widodo ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី នាល្ងាចថ្ងៃពុធទី៦ កញ្ញា ២០២៣។
ក្នុងពិធីនេះដែរ សម្ដេចមហាបវរធិបតី បានជួបសំណេះសំណាលជាមួយ លោក អាន់តូនី អាល់បានីស (Anthony Albanese) នាយករដ្ឋមន្ត្រីអូស្ត្រាលី និងលោកជំទាវ ក្នុងឱកាសពិធីជប់លៀងអាហារពេលល្ងាច (Gala Dinner)។
ជាមួយគ្នានេះ សម្ដេចមហាបវរធបតី ក៏បានជួបសំណេះសំណាលជាមួយលោកជំទាវ Mrs. Puan Maharani ប្រធានសភារបស់ប្រទេសឥណ្ឌូនេស៊ីផងដែរ៕
ដោយ៖ សហការី