ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៥៧នាក់ ក្នុងបទល្មើសគ្រឿងញៀនចំនួន ២៨ករណីទូទាំងប្រទេសក្នុងថ្ងៃតែមួយ

ចែករំលែក៖

ភ្នំពេញ៖ សូម​ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈ​ជនសង្ស័យចំនួន ៥៧នាក់ (ស្រី ៨នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៨ករណី ទូទាំងប្រទេសកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញ​។

ក្នុងចំណោមជនសង្ស័យចំនួន ៥៧នាក់ រួមមាន៖ ដឹកជញ្ជូន រក្សាទុក ២២ករណី ឃាត់ ៣៩នាក់ (ស្រី ៦នាក់)។​ និងប្រើប្រាស់ ៦ករណី ឃាត់ ១៨នាក់ (ស្រី ២នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៦ ខែកញ្ញា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ២៨,២៦ក្រាម និង៦កញ្ចប់តូច។​ មេតំហ្វេតាមីន (Wy) ស្មេីនិង​ ១៦,៧៨ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១៦អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាលជាតិ ១២អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ ៤អង្គភាព​ មានដូចខាងក្រោម​៖

*១ / មន្ទីរ៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ១៤នាក់ ស្រី ២នាក់ ចាប់យក Ice ៥,១២ក្រាម។

*២ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ១,៩៩ក្រាម និង Wy ១៦,៧៨ក្រាម។

*៣ / កំពង់ចាម៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

*៤ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យក Ice ១,៩០ក្រាម។

*៥ / កំពង់ស្ពឺ៖ រក្សាទុក ៣ករណី ឃាត់ ៤នាក់ ចាប់យក Ice ៦,៤៣ក្រាម។

*៦ / កណ្តាល៖ រក្សាទុក ៣ករណី ឃាត់ ៤នាក់ ចាប់យក Ice ១,៩០ក្រាម។

*៧ / រាជធានីភ្នំពេញ៖ រក្សាទុក ៣ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៤នាក់ ចាប់យក Ice ២,០៨ក្រាម។

*៨ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៣,១៤ក្រាម។

*៩ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ១,៧២ក្រាម។

*១០ / ស្វាយរៀង៖ អនុវត្តន៍ដីកា ២ករណី ចាប់ ២នាក់។

*១១ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៦៦ក្រាម។

*១២ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ៦កញ្ចប់តូច។

ដោយឡែកកងរាជអាវុធហត្ថ ៖ ៤អង្គភាព

*១ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ០,២៩ក្រាម។

*២ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យក Ice ០,៥៧ក្រាម។

*៣ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ៩នាក់ ស្រី ៥នាក់ ចាប់យក Ice ២,៦១ក្រាម។

*៤ / ព្រះសីហនុ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ១,៣៣ក្រាម ៕

ដោយ៖ សហការី​


ចែករំលែក៖