ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី នាយឧត្តមសេនីយ៍ ដាំ ដារីនី ចាត់ទុកសន្តិភាព គឺជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍន៍ជាតិ

ចែករំលែក៖

ភ្នំពេញ ៖ សំណេះសំណាលជាមួយថ្នាក់ដឹកនាំ ត្រួតពិនិត្យ វឌ្ឍនភាពការងារ និងបំពាក់ឋានន្តរសក្ដិ ជូននាយទាហានជានិវត្តន៍ជនថ្លែងក្នុងពិធីសំណេះសំណាល  លោកស្រី  នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការ ក្រសួងការពារជាតិ  ចាត់ទុកសន្តិភាព គឺជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍន៍ជាតិ ។ សន្តិភាពដែលសម្តេចអគ្គមហាសេនាបតី តេជោ នាំមកជូនកម្ពុជាដោយលំបាកបំផុតតាមរយៈនយោបាយឈ្នះ ឈ្នះ ធ្វើឲ្យកម្ពុជា ទទួល សុខ សន្តិភាព  ការឯកភាពជាតិពេញលេញ និងការអភិវឌ្ឍន៍ ។ ក្នុងនោះការបណ្តុះបណ្តាលធនធាន មនុស្សគឺ ជាកត្តាត្រូវយកចិត្តទុកដាក់បំផុត និងរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ។

លោកស្រី នាយឧត្តមសេនីយ៍ ដាំ ដារីនី ថ្លែងដូច្នេះ: ក្នុងពិធី សំណេះសំណាលជាមួយថ្នាក់ដឹកនាំ ត្រួតពិនិត្យ វឌ្ឍ នភាពការ ងារ និងបំពាក់ឋានន្តរសក្ដិ ជូននាយទាហានជានិវត្តន៍ជននៅវិទ្យាស្ថាន វិទ្យាសាស្រ្តសុខាភិបាលនៃ កង យោធពលខេមរភូមិន្ទ(ខ.ភ.ម) មានសមាជិក សមាជិកាចូលរួមសរុបចំនួន៥៥០ នាក់  នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ច ស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣  ។

លោកស្រីសំដែងការអបអរសាទរ  និងគាំទ្រជូនរាជរដ្ឋាភិ បាល អាណត្តិទី ៧  ដឹកនាំដោយ  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដាក់ចេញនូវការអនុវត្ត គោលនយោបាយ យុទ្ធសាស្ត្រ បញ្ជកោណ ដំណាក់ កាលទី១ (ខ.ភ.ម)ទាំងអស់ប្តេជ្ញាចូលរួមអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។

ក្នុងនោះដែរលោក ជំទាវបណ្ឌិត ពាំនាំការផ្តាំផ្ញើការ សាកសួរ សុខទុក្ខពីសំណាក់  លោកឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រី ក្រសួងការពារជាតិ និងចូលរួមកោតសរសើរដល់  វិទ្យាស្ថាន វិទ្យាសាស្ត្រ សុខាភិបាល(ខ.ភ.ម)ខិតខំ អនុវត្តការងារ  ផ្តល់ការបណ្តុះបណ្តាល ការពង្រឹង គុណភាព  ផ្តល់សេវាអប់រំ ឱ្យក្លាយ ជាគ្រឹះស្ថាន សាធារណៈរដ្ឋបាលមួយ នៅក្រោម អា ណាព្យា បាល  របស់ក្រសួងការពារជាតិ  ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ  និងក្រសួងសុខាភិបាល  ព្រមទាំងថ្លែង អំណរ គុណដល់ថ្នាក់ ដឹកនាំ  វិទ្យាស្ថាន  នាយទាហាន នាយទា ហានរង សាស្រ្តចារ្យ  វេជ្ជបណ្ឌិត  គណៈដឹកនាំមន្ត្រី  បុគ្គលិក ទាំងអស់ ខិតខំបំពេញ តួនាទីយ៉ាងសកម្ម  ព្រមទាំងជាកន្លែង ផ្តល់ចំណេះដឹង  ជំនាញ  វិជ្ជាជីវ: និងបទ ពិសោធន៍ យ៉ាងល្អប្រសើរ  ជូនដល់និស្សិត ពេទ្យយោធា  ។

ក្នុងឱកាសនោះផងដែរ លោកជំទាវបំពាក់ ឋានន្តរសក្ដិ ជូនដល់ និវត្តន៍ជន ធ្លាប់មានស្នាដៃ ល្អលះបង់កម្លាំងកាយ ចិត្តបម្រើការងារនៅ វិទ្យា ស្ថាន  វិទ្យាសាស្ត្រ សុខាភិបាល ខ.ភ.ម)ចំនួន ១៣រូប ផងដែរ ៕

ដោយ ៖ សហការី


ចែករំលែក៖