ព័ត៌មានទាន់ហេតុការណ៍៖

ក្លឹបកម្សាន្ត នឹក Ex នៅខណ្ឌដូនពេញ ក្រោយកើតមានបញ្ហាជាញឹកញាប់រំខានការរស់នៅរបស់ពលរដ្ឋ, ក្រោយចុះពិនិត្យម្ចាស់ទីតាំងគ្មានលិខិតបើកអាជីវកម្មឡើយ!

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធរបន្តចុះពិនិត្យក្លឹបកម្សាន្ត នឹក Ex នៅខណ្ឌដូនពេញ ក្រោយកើតមានបញ្ហាជាញឹកញាប់រំខានការរស់នៅរបស់ពលរដ្ឋ, ក្រោយចុះពិនិត្យម្ចាស់ទីតាំងគ្មានលិខិតបើកអាជីវកម្មឡើយ! នេះជាការអះអាងពីអាជ្ញាធរខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា : ការចុះពិនិត្យនេះដឹកនាំដោយលោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ!

អាជ្ញាធរបានកំណត់ត្រឹមម៉ោង ៩ព្រឹកថ្ងៃទី៧ ខែកញ្ញា ម្ចាស់ទីតាំងត្រូវយកលិខិតបើកអាជីវកម្មមកបង្ហាញនៅសាលាខណ្ឌ បើមិនមានទេ អាជ្ញាធរនឹងចុះបិទតែម្តង! ។

គួររំលឹកផងដែរថា ក្លឹបកំសាន្ត នឹក Ex ដែលភាគច្រើនក្មេងស្ទាវទៅកំសាន្តតែងបង្ករជម្លោះ បង្កការរំខានដល់បងប្អូនប្រជាពលរដ្ឋនៅក្បែរខាងមិនសូវជាលោះថ្ងៃនោះទេ។ ក្រោយពីចុះធ្វើកិច្ចសន្យានៅក្លឹបកំសាន្ត នឹក Ex រួចមក ក្រុមការងារបានបន្តចុះពិនិត្យក្នុងមូលដ្ឋាន និងទីតាំងក្នុងបឹងកក់ព្រមទាំងណែនាំយុវចាស់ យុវជនក្រុមក្មេងៗដែលមកពពាក់ពពួន នៅលើសួនក្នុងតំបន់បឹងកក់ ឲ្យរក្សាអនាម័យ បរិស្ថានក្រោយពេលហូបចុករួច ចេះវិចខ្ចប់សំរាមដាក់ធុងសំរាមឲ្យបានត្រឹមត្រូវ ជៀសវាងហូបទីណាចោលនៅទីនោះ។

ក្នុងនាមរដ្ឋបាលខណ្ឌដូនពេញ លោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ ស្នើសុំបងប្អូនប្រជាពលរដ្ឋមេត្តាផ្តល់ព័ត៌មានតាមផេករដ្ឋបាលខណ្ឌដូនពេញ ឬតាមរយៈទូរសព្ទលេខ ០១៧ ៨៨៤ ៨៨៨,០៨១ ៣៦៨ ៩៩៩, ០៨៨ ២៣៣៣៣៣៩ ដើម្បីជួយសម្របសម្រួលដល់ការងារបងប្អូន៕

ដោយ ៖ សហការី


ចែករំលែក៖