ព័ត៌មានទាន់ហេតុការណ៍៖

ពុទ្ធោអើយ ! មានអ្នកសារព័ត៌មាន ក្នុង១ខែៗ មានចន្លោះចាប់ពី ៧០០អង្គភាព ទៅដល់ ៩០០អង្គភាព ទៅយកលុយ នៅកាស៊ីណូ ថបដាយអឺម៉ិន

ចែករំលែក៖

ខេត្តតាកែវ ៖ ពុទ្ធោអើយ ! មានអ្នកសារព័ត៌មាន ក្នុង១ខែៗ មានចន្លោះចាប់ពី ៧០០អង្គភាព ទៅដល់ ៩០០អង្គភាព ទៅយកលុយ នៅកាស៊ីណូ  ថបដាយអឺម៉ិន ស្ថិតនៅតាមផ្លូវជាតិលេខ២ ភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ប្រទេសកម្ពុជា ។  នេះបើយោងតាម  សេចក្តីជូនដំណឹង គណ:គ្រប់គ្រងក្រុមហ៊ុនកាស៊ីណូ ថបដាយអឺម៉ិន នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ។

លោក ខៀវ កាញារីទ្ធ អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ចាម បានបង្ហោះយ៉ាងខ្លាំងថា , (ព្រះរាជសាររញ្ជួយពិភពគុន !) ក្នុងនោះខាងកាស៊ីណូ ដល់ថ្នាក់ចេញសេចក្តីជូនដំណឹងថា : សូមជម្រាបជូន ដំណឹងដល់បងប្អូនដែលជាភ្នាក់ងារសារព័ត៌មានទាំងអស់ជ្រាបថា ៖ កន្លងមក ក្រោយពីរដូវកូវី ក្រុមហ៊ុនបានផ្ដល់ប្រាក់ឧបត្ថម្ភជាលក្ខណះមនោសញ្ចេតនាសំរាប់បាយ-ទឹក និងសាំង ដល់បងប្អូនអ្នកសារព័ត៌យើងទាំងអស់ដែលបានឆ្លងកាត់ទីនេះ បើទោះបីជាតិចក្តី ច្រើនក្តី ទៅតាមលទ្ធភាពរបស់ក្រុមហ៊ុន មិនដែលអាក់ខានឡើយ។ប៉ុន្តែមួយរយៈពេលចុងក្រោយនេះ បងប្អូនអ្នកសារព័ត៌មានយើងបាន ចូលមកសុំប្រាក់ឧបត្ថម្ភនោះ មានចំនួនច្រើនហួសហេតុពេក ដោយក្នុង១ខែៗ ចន្លោះចាប់ពី ៧០០អង្គភាព ទៅដល់ ៩០០អង្គភាព ធ្វើឱ្យក្រុមហ៊ុនមិនអាចមាន លទ្ធភាពដោះស្រាយជូនបាន។

ដូច្នេះចាប់ពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣នេះតទៅ ក្រុមហ៊ុននឹងមិនមានការផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនអ្នកសារព័ត៌មានយើងទាំងអស់ទៀតទេ។ អាស្រ័យហេតុនេះ សូមបងប្អូនអ្នកសារព័ត៌មានយើងទាំងអស់ដែលឆ្លងកាត់ទីនេះ ជ្រាបជាព័ត៌មាន។

សូមបញ្ជាក់ថា : បើមានអ្នកសារព័ត៌មាន បំពេញតួនាទី ភារកិច្ចរបស់ខ្លួន ពាក់ព័ន្ធនឹងការទទួលប្រាក់ ឬសុំប្រាក់ ដូចការលើកឡើងខាងលើនេះ ខុសនូវក្រមសីលធម៌ វិជ្ជាជីវៈធ្ងន់ធ្ងរបំផុត ! ខណៈខ្លួនគ្មានតួនាទីអ្វីក្រៅពី ប្រើសិទ្ធិទទួលព័ត៌មាន ដើម្បីយកមកផលិត និពន្ធ ផ្សព្វផ្សាយ ប្រកបដោយវិជ្ជាជីវៈ ។ ដោយឡែកខាងម្ចាស់កាស៊ីណូ ហេតុអ្វីត្រូវចាំបាច់ ចំណាយថវិកាដើម្បីផ្ដល់ជូនអ្នកសារព័ត៌មាន រហូតដល់មួយយខែចាប់ពី ៧០០ អង្គភាព ទៅ ៩០០ អង្គភាព ? អ្វីដែលស្របច្បាប់ អ្នកមិនចាំបាច់ ខ្វល់ខ្វាយទៅលើស្ថាប័នណាមួយឡើយ ៕

ដោយ ៖ សហការី


ចែករំលែក៖