ព័ត៌មានទាន់ហេតុការណ៍៖

លោកជំទាវ ពេជ្រ ចន្ទមុន្នី លួចថតឧត្តមស្វាមីពេលកំពុងពិនិត្យការងារ តាមយន្តហោះក្នុងដំណើរឆ្ពោះទៅឥណ្ឌូនេស៊ី

ចែករំលែក៖

ភ្នំពេញ ៖ លោកជំទាវ ពេជ្រ ចន្ទមុន្នី ស្ត្រីទី១ នៃកម្ពុជា បានលួចថត ឧត្តមស្វាមី គឺ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលអញ្ជើញដឹកប្រតិភូ នឹងឆ្លៀតពេលទំនេរកំពុងពិនិត្យមើលឯកសារការងារ តាមយន្តហោះក្នុងដំណើរឆ្ពោះទៅឥណ្ឌូនេស៊ី ។ 

នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហោះលើផេកផ្លូវការថា ៖ ពេលធ្វើដំណើរទៅប្រជុំអាស៊ានកំពូលលើកទី៤៣។ 

សម្តេចបន្តថឆ ៖ ពេលធ្វើដំណើរ គឺជាពេលវេលាដែលល្អបំផុត សម្រាប់ធ្វើកិច្ចការងារចាំបាច់នានា ព្រោះពេលយន្តហោះចុះដល់ដី នឹងត្រូវវិលកង់ពីកម្មវិធីមួយទៅកម្មវិធីមួយ។

សម្តេចធិបតី សូម អរគុណភរិយាខ្ញុំ ដែលបានលួចថតរូបនេះផ្ញើមកឱ្យ ។ 

សូមបញ្ជាក់ថា ៖ នៅព្រលប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍វិញ​ បន្ទាប់ពីទទួលបានលទ្ធផលជោគជ័យសម្រាប់ជាតិ​ និងប្រជាជនកម្ពុជា​ នៃកិច្ចប្រជុំកំពូលអាស៊ានលេីកទី​ ៤៣​ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ​ ពីទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ។ 

សូមបញ្ជាក់ថា ៖ កិច្ចប្រជុំកំពូលនេះ បានប្រព្រឹត្តទៅនៅរដ្ឋធានីហ្សាកាតា ពីថ្ងៃទី ០៤ ដល់ទី០៧ ខែកញ្ញា ឆ្នាំ២០២៣។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវអញ្ជើញចូលរួមកិច្ចប្រជុំ នៅឥណ្ឌូនេស៊ី ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលជាប្រធានប្តូរវេនអាស៊ានឆ្នាំនេះ៕

ដោយ ៖ សិលា


ចែករំលែក៖