ភ្នំពេញ៖ ក្រុមប្រឹក្សាខណ្ឌ៧មករា បានរៀបចំ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ សម្រាប់អាណត្តិទី៣ ឆ្នាំ២០២២៣ ក្រោមអធិបតីភាព លោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ៧មករា លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា មន្រ្តីចម្រុះក្រោមឪវាទរដ្ឋបាលខណ្ឌដូនពេញ ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋចំនួន២៦០នាក់ មកពីតាមបណ្តាសង្កាត់ទាំង០៨ក្នុងខណ្ឌផងដែរ នៅក្នុងបរិវេណវត្តមង្គលវ័ន នាវេលា២ម៉ោង រសៀលថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២៣។
លោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ៧មករា លោក បានលើកឡើងថា មន្រ្តីអាជ្ញាធរខណ្ឌទាំង០៨សង្កាត់ ត្រូវបន្តយកចិត្តទុកដាក់ ដោះស្រាយពីបញ្ហាសណ្ដាប់ធ្នាប់សាធារណៈ បញ្ហសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងមានការប្រចាំការជាប្រចាំ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីឆ្លើយតបជាមួយប្រជាពលរដ្ឋ បានទាន់ពេលវេលា នៅការងារសេវាសាធារណៈ ទុកកង្វល់របស់ប្រជាពលរដ្ឋ ដើម្បីអាជ្ញាធរទទួលបាន ដោះស្រាយជូនស្របតាមសំណូមពររបស់ប្រជាពលរដ្ឋ ការងារអភិវឌ្ឍមូលដ្ឋាន ។
ប្រធានក្រុមប្រឹក្សាខណ្ឌ៧មករា បានលើកឡើងថា ក្នុងវេទិការសាធារណៈនេះ លោកសប្បាយចិត្តបានជួបជាមួយប្រជាពលរដ្ឋ និងបានទទួលជ្រាបពីទុកកង្វល់ និងសំណូមពររបស់ពលរដ្ឋក្នុងមូលដ្ឋាន។ បន្ថែមទៀតនោះលោក បានលើកឡើងថា អាជ្ញាធរមូលដ្ឋានត្រូវគៀងគរដល់ប្រជាពលរដ្ឋ មកចូលរួមក្នុងវេទិការសាធារណ ដើម្បីបានបញ្ចេញនៅបញ្ហា ដែលខ្លួនមាន សំណូមពរដល់អាជ្ញាធរជួយដោះស្រាយ។ និងសូមឲ្យអាជ្ញាធរយកចិត្តទុកដាក់ ពីបញ្ហាទុកកង្វល់របស់ប្រជាពលរដ្ឋ កុំឲ្យកើតឡើងមានដដែល ជាដដែល ត្រូវរកដំណោះស្រាយ ថាបញ្ហាណាមួយត្រូវដោះស្រាយបាន និងបញ្ហាណាមួយដោះស្រាយមិនបាន ដូច្នេះត្រូវបញ្ជូនទៅថ្នាក់លើដើម្បីចូលរួមដោះស្រាយជូនប្រជាពលរដ្ឋ។
ក្នុងវេទិការសាធារណៈនេះ ប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរ ពីបញ្ហា ក្មេងទំនើង និងនៅតំបន់បុរីកីឡា ជាតំបន់ស្មុគស្មាញ មានក្រុមក្មេងៗស្ទាវប្រមូលផ្ដុំគ្នាច្រើននាពេលយប់ ។ ពលរដ្ឋបន្តលើកឡើងថា សូមអាជ្ញាធរជួយបន្តរក្សា សន្តិសុខសុវត្ថិភាពបន្ថែមទៀត ជាពិសេសបញ្ហាគ្រឿងញៀន សូមឲ្យអាជ្ញាធរជំនាញជួយជំរុញ បង្ការទប់ស្កាត់ និងបង្ក្រាបដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់បានល្អប្រសើរ។ ពលរដ្ឋ បានលើកឡើងថា បញ្ហាស្ទះលូរជន់លិច ពេលមានភ្លៀងធ្លាក់ម្ដងនៅតំបន់បុរីកីឡា ផ្លូវលេខ២១១ និងតំបន់ស្តុបផ្សារដេប៉ូ ផ្លូវលេខ២១៥។
សូមបញ្ជាក់ផងដែរ នៅក្នុងវេទិកានេះ អាជ្ញាធរ បានអនុញ្ញាត្តិអោយពលរដ្ឋដែលចូលរួម បានឡើងនិយាយដោយផ្ទាល់ ពីបញ្ហា និងទុក្ខលំបាកដែលកំពុងប្រឈម ឬក៏អាចសសេរលើក្រដាសដាក់ចូលក្នុងប្រអប់ព័ត៌មាន ដើម្បីអោយក្រុមការងារអាជ្ញាធរ យកមកពិនិត្យ និងដោះស្រាយជូន។
ជាចុងក្រោយ លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានទទួលយកនៅសំណូមពរ បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមក្នុងវេទិការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីឲ្យខាងជំនាញនីមួយៗ ដោះស្រាយជូនប្រជាពលរដ្ឋ និងដើម្បីការរីកចំរើនក្នុងមូលដ្ឋានខណ្ឌទាំងមូល។
លោក អភិបាលខណ្ឌបានសង្កត់ធ្ងន់ថា ជាពិសេសអាជ្ញាធរ ផ្នែកជំនាញ អាជ្ញាធរប៉ុស្តិ៍រដ្ឋបាល និងសង្កាត់ ដែលជាអាណាព្យាបាលរបស់ពលរដ្ឋផ្ទាល់ ត្រូវយកចិត្តទុកដាក់ពីទុកលំបាករបស់ពលរដ្ឋ៕
ដោយ ៖ រ៉ារ៉ា