ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្រ្តីចិន លោក Li Qiang ជួបពិភាក្សាការងារជាមួយ អគ្គលេខាធិការអង្គការសហប្រជាជាតិ

ចែករំលែក៖

លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានជួបពិភាក្សាការងារជាមួយលោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិក្នុងអំឡុងពេលកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួននៅទីក្រុងហ្សាការតា។
លោក Li Qiang បានថ្លែងថា ចាំបាច់ត្រូវបង្កើតទស្សនៈគំនិតសន្តិសុខរួមដែលមានភាពចមុ្រះ កិច្ចសហប្រតិបត្តិការ និងនិរន្តរភាព ប្រកាន់ខ្ជាប់នូវគោលគំនិតនៃការអភិវឌ្ឍដែលបើកចំហនិងបរិយាប័ន្ន រួមគ្នាប្រឆាំងនឹងការអនុវត្តដែលធ្វើឱ្យបញ្ហាសេដ្ឋកិច្ចទៅជារឿងសន្តិសុខនិងនយោបាយ។ ចាំបាច់ត្រូវពង្រឹងកំណែទម្រង់នៃប្រព័ន្ធអភិបាលកិច្ចសេដ្ឋកិច្ចពិភពលោក បង្កើនលក្ខណៈតំណាង និងសិទ្ធិបញ្ចេញសំឡេងរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងគ្រឹះស្ថានហិរញ្ញវត្ថុអន្តរជាតិ និងដោះស្រាយបញ្ហាបំណុលរបស់ប្រទេសកំពុងអភិវឌ្ឍន៍ យ៉ាងសកម្មនិងសមរម្យដោយស្របតាមគោលការណ៍ “ធ្វើសកម្មភាពរួមគ្នា ទទួលបន្ទុកដោយយុត្តិធម៌”។ ប្រទេសចិននឹងបន្តគាំទ្រយ៉ាងមុតមាំ ចំពោះអង្គការសហប្រជាជាតិដែលដើរតួនាទីជាស្នូលក្នុងកិច្ចការអន្តរជាតិ ហើយមានឆន្ទៈរួមជាមួយអង្គការសហប្រជាជាតិ ដើម្បីជំរុញការរួមគ្នាកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ។
ជាការឆ្លើយតប លោក Guterres បានថ្លែងថា អង្គការសហប្រជាជាតិមានឆន្ទៈក្នុងការពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ជំរុញការកែទម្រង់ប្រព័ន្ធអភិបាលកិច្ចសេដ្ឋកិច្ចអន្តរជាតិ ក្នុងន័យជួយប្រទេសកំពុងអភិវឌ្ឍន៍ឱ្យទទួលបានធនធានគ្រប់គ្រាន់សម្រាប់ឆ្លើយតបនឹងបញ្ហាប្រឈមដូចជាសន្តិសុខស្បៀង សុខភាពសាធារណៈ និងការប្រែប្រួលអាកាសធាតុជាដើម៕ ដោយ៖ ធីរីណា

រូប​ថត​:TTXVN-VNA


ចែករំលែក៖