ព័ត៌មានទាន់ហេតុការណ៍៖

គណៈរដ្ឋមន្ត្រីប្រកាសលើកពេលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ ៖ ទីស្តីការគណរដ្ឋមន្ត្រី សូមគោរពជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្តី ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រីគ្រប់ក្រសួង ស្ថាប័ន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្តី

កម្មវត្ថុ ៖ ករណ៍លើកសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ប្រចាំសប្ដាហ៍ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។

យោង ៖ ចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣។

សេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ខ្ញុំសូមគោរពជម្រាបជូនឯកឧត្តម លោកជំទាវ មេត្តាជ្រាបថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីប្រចាំសប្ដាហ៍ដែលគ្រោងប្រជុំ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នោះ សូមលើកទៅពេលក្រោយវិញ។

អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ មេត្តាជ្រាបដោយសេចក្ដីអនុគ្រោះ។ សូម ឯកឧត្តម លោកជំទាវ មេត្តាទទួលនូវសេចក្តីគោរពពីខ្ញុំ ៕

ដោយ ៖ សិលា


ចែករំលែក៖