ខ្សែបម្រើស្លាប Jadon Sancho អាចត្រូវបានផ្តល់ដោយក្លិបអាល្លឺម៉ង់Borussia Dortmund ក្នុងការចាប់អារម្មណ៍អាចនឹងនាំយកពីManchester United ក្នុងការផ្ទេរទៅកាន់ក្លិបចាស់របស់គាត់ ប្រសិនបើ Sancho វ័យ២៣ឆ្នាំបរាជ័យក្នុងការបង្កើតសន្តិភាពជាមួយគ្រូបង្វឹកលោកErik ten Hag ។
ខ្សែបម្រើស្លាបរូបនេះមានជម្លោះដ៏គួរឲ្យភ្ញាក់ផ្អើលជាមួយនឹងគ្រូបង្វឹកលោក Ten Hag បន្ទាប់ពីចាញ់ Arsenal ៣-១ កាលពីថ្ងៃអាទិត្យមុន។ លោក Ten Hag បានបង្ហាញថា គាត់ត្រូវបានចាកចេញពីក្រុម United ដោយសារតែមិនមានលក្ខណៈគ្រប់គ្រាន់ក្នុងការហ្វឹកហាត់របស់គាត់ ប៉ុន្តែ Sancho បានវាយបកវិញដោយនិយាយថា វាមិនពិត ហើយគាត់ត្រូវបានក្លាយជាកីឡាករដែលស្ថិតក្រៅទីលាន។
ក្នុងការរិះគន់តាមប្រព័ន្ធផ្សព្វផ្សាយសង្គម គាត់ក៏បានសរសេរថា “ខ្ញុំនឹងមិនអនុញ្ញាតឱ្យមនុស្សនិយាយរឿងមិនពិតទាំងស្រុងនោះទេ ខ្ញុំបានអនុវត្តខ្លួនឯងក្នុងការហ្វឹកហាត់យ៉ាងល្អក្នុងសប្តាហ៍នេះ”។ ទំនាក់ទំនងនៅតែតានតឹង ហើយប្រធានក្លិប Dortmund កំពុងតាមដានយ៉ាងដិតដល់អំពីរបៀបដែលស្ថានការណ៍វិវត្តន៍ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។
Sancho ដែលបានបង្ហាញខ្លួន៣ដងចេញពីកៅអីបម្រុងមុនការប្រកួត Arsenal បានមកដល់ក្លិប Manchester United ចាប់តាំងពីការមកដល់ក្នុងតម្លៃ៧៣លានផោនក្នុងឆ្នាំ២០២១។ គាត់បានចំណាយពេល៣ខែចេញពីក្រុមដំបូងកាលពីរដូវកាលមុន ដោយហ្វឹកហាត់តែម្នាក់ឯងនៅប្រទេសហូឡង់។
លោក ten Hag បានលាតត្រដាងថា វាជាហេតុផលផ្លូវកាយ និងផ្លូវចិត្ត។ បុរសសញ្ជាតិហូឡង់រូបនេះបានសរសើរពីទម្រង់លេងរបស់ Sancho នៅពេលដែលគាត់បានត្រលប់ទៅក្រុមក្នុងខែកុម្ភៈ ប៉ុន្តែឥឡូវនេះទំនាក់ទំនងបានឈានដល់កម្រិតទាបរវាងគ្រូបង្វឹកនិងកីឡាកររូបនេះ។ ប្រសិនបើ Man Utd សម្រេចថា គ្រប់គ្រាន់ក្នុងទីផ្សារខែមករា ពួកគេនឹងនៅតែចង់បានប្រាក់ឈ្នួលដ៏ច្រើនរបស់កីឡាករជិត៣០០,០០០ផោនក្នុងមួយសប្តាហ៍ប្រសិនបើការផ្ទេរទៅកាន់ក្លិបអាល្លឺម៉ង់កើតឡើង។
Sancho តែងតែទទូចថា គាត់បានតាំងចិត្តធ្វើឱ្យបានល្អនៅ Old Trafford ប៉ុន្តែការធ្លាក់ចេញពីជម្រើស១១នាក់ដំបូងកាលពីសប្តាហ៍មុនបានផ្តល់ឱ្យក្លិប Dortmund មានក្តីសង្ឃឹមថានឹងអាចយកគាត់បានម្តងទៀតនៅក្នុងទីផ្សារដោះដូរកីឡាករនៅពេលខាងមុខ ៕
ដោយ៖ ភារៈ(រូបភាព ៖ the sun)