ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនៃអធិការដ្ឋាននគរបាលក្រុង-ស្រុក បន្តចុះផ្សព្វផ្សាយអំពីគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីបង្ការ និងកាត់បន្ថយបទល្មើសតាមមូលដ្ឋាន

ចែករំលែក៖

ខេត្ត​កំពង់ឆ្នាំង៖ ដោយអនុវត្តតាមការណែនាំ និងបទបញ្ជាលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះនឹងជាតិពុល បានសហការជាមួយការិយាល័យចរាចរណ៍ និងកងកម្លាំងតាមបណ្ដាអធិការដ្ឋាននគរបាលក្រុងស្រុកទាំង៨ និងក្រុមចម្រុះខេត្ត នៅយប់ថ្ងៃអាទិត្យទី១០ ខែកញ្ញា ឆ្នាំ២០២៣ បានចុះល្បាតត្រួតពិនិត្យអាវុធគ្រឿងផ្ទុះពេលយប់ តាមគោលដៅសំខាន់ៗក្នុងភូមិសាស្រ្ត ខេត្តកំពង់ឆ្នាំង ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ នឹងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្នអោយបានល្អ ប្រសើរ។ 

ក្នុងសកម្មភាពបទល្មើសចរាចរណ៍ផ្លូវគោក បានអប់រំមនុស្សធ្វើដំណើរក្នុងស្ថានភាពស្រវឹង(មានជាតិអាកុល) គ្មានពាក់មួកសុវត្ថិភាព គ្មានកញ្ចក់មើលក្រោយ គ្មានខ្សែក្រវ៉ាត់ គ្មានផ្លាកលេខ កុំអោយប្រើប្រាស់ស៊ីម៉ាំងកែច្ឆៃ ផ្ទុកលើសទម្ងន់ ប្រើប្រាស់រថយន្តខុសលក្ខណៈបច្ចេកទេស(តទ្រុង) នឹងអប់រំក្មេងៗដើរលេងពេលយប់មួយចំនួន។ 

គួរជម្រាបជូនថា​ នៅថ្ងៃអាទិត្យទី១០ ខែកញ្ញា​នេះដែរ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះថ្កូវ នៃអធិការដ្ឋាននគរបាលស្រុកជលគីរី ចុះបង្ក្រាបបទល្មើសនេសាទ នៅចំណុចបឹងកោះលត ក្នុងភូមិសាស្រ្តភូមិកោះលត ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកវរសេនីយ៍ត្រី សូត្រ សុផេត នាយប៉ុស្តិ៍នគរបាលរដ្ឋបាលកោះថ្កូវ។

ជាលទ្ធផល៖ រុះរើរបាំងស្បៃមុង ៥កន្លែង ប្រវែង ២០០ម៉ែត្រ,លបលូស្បៃមុងចំនួន ៥លប,បង្គោលចំនួន ៧៥ដើម,លែងកូនត្រី ៦០គីឡូក្រាម។​ ចំណែក​សម្ភារទាំងអស់ត្រូវបានកំទេចចោលនៅនឹងកន្លែង៕

ដោយ៖ អរុណរះ


ចែករំលែក៖