ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងវប្បធម៌និង វិចិត្រសិល្បៈ ចេញសម្រេច ស្តីពី ការបង្កើតក្រុមអ្នកនាំពាក្យ ដែលមានសភាពចំនួន១២រូប

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ សម្រេច 

ប្រការ ១ ៖ ត្រូវបានបង្កើតក្រុមអ្នកនាំពាក្យនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានសមាសភាពដូចខាងក្រោម ៖

១-លោក ស៊ុំ ម៉ាប់ រដ្ឋលេខាធិការ ប្រធាន (លេខទូរស័ព្ទ៖ ០១២ ៥៥១ ១៣៣) ។ 

២-លោក ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា សមាជិក (លេខទូរស័ព្ទ៖ ០៧៧ ៨៨៧ ៨៣៦) ។ 

ប្រការ ២ ៖ ក្រុមអ្នកនាំពាក្យមានភារកិច្ចដូចខាងក្រោម ៖

– ទាក់ទង និងឆ្លើយឆ្លងជាផ្លូវការជាមួយសាធារណៈជន និងបណ្ដាញសារព័ត៌មានជាតិនិងអន្តរជាតិ

 – ប្រមូលព័ត៌មាន និងឯកសារពាក់ព័ន្ធតាមគ្រប់មធ្យោបាយ ដើម្បីឆ្លើយបំភ្លឺជាមួយសាធារណៈជន និងបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិ

– រៀបចំសន្និសីទសារព័ត៌មាននានារបស់ថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទួលភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ 

ប្រការ ៣ ៖ ក្រុមអ្នកនាំពាក្យនេះមានសិទ្ធិសហការជាមួយអង្គភាពនានា នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង

ក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីបំពេញភារកិច្ចរបស់ខ្លួនឲ្យបានល្អប្រសើរ។

ប្រការ ៤ ៖ រាល់សេចក្តីសម្រេចទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះត្រូវទុកជានិរាករណ៍។ 

ប្រការ ៥ ៖ នាយកខុទ្ទកាល័យ អធិការនៃអធិការដ្ឋាន ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ អគ្គនាយកបច្ចេកទេសវប្បធម៌ អគ្គនាយកបេតិកភណ្ឌ អគ្គនាយកអាជ្ញាធរជាតិ អប្សរា អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ អគ្គនាយកអាជ្ញាធរជាតិសំបូរព្រៃគុក សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ គ្រប់អង្គភាពក្រោមឱវាទក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងសាមីខ្លួនដូចមានចែងក្នុងប្រការ ១ខាងលើ មានភារកិច្ចអនុវត្តតាមសេចក្ដីសម្រេចនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕ 

ដោយ ៖ សិលា


ចែករំលែក៖