ខេត្តស្វាយរៀង៖ ក្រុមការងាររដ្ឋបាលយុវជនគណបក្សខេត្តស្វាយរៀង តំណាង លោក ហេង សុខណាង ប្រធានក្រុមការងារយុវជនគណបក្សខេត្តស្វាយរៀង នាព្រឹកថ្ងៃទី ១២ ខែកញ្ញាឆ្នាំ ២០២៣ បានរៀបចំដាក់ទៀនចំណាំព្រះវស្សាចំនួន១០វត្ត នៅវត្តត្រពាំងស្លា ឃុំដូងស្រុករមាសហែក។
ការដាក់ទៀនចំណាំព្រះវស្សាចំនួន១០វត្ត មានការអញ្ជើញចូលរួមពីសំណាក់ លោក អុិន សាបន ប្រធានក្រុមប្រឹក្សាស្រុក លោក ស៊ូ ម៉ុល ប្រធានក្រុមការងារយុវជនគណបក្សស្រុក និងជាអភិបាលស្រុក លោក លោកស្រីក្រុមប្រឹក្សាស្រុក លោក លោកស្រីក្រុមប្រឹក្សាឃុំដូង ឃុំអង្គប្រស្រែ និងឃុំអណ្តូងពោធិ៍ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើននាក់ផងដែរ។
លោកស៊ូ ម៉ុល បានអោយដឹងថាការដាក់ទៀនចំណាំព្រះវស្សាចំនួន១០វត្ត រួមមាន ឃុំដូង ៦ វត្តឃុំអណ្តូងពោធិ៍ ២វត្តនិងឃុំអង្គប្រស្រែ ២ វត្តដោយ ទេយ្យទាន ក្នុង១វត្តៗទទួលបាន អង្ករផ្កាម្លិះខ្មែរ ៥០គក្រ ,ទៀនវស្សា ១គូ ,មីម៉ាម៉ា ១កេសធំ, ត្រីខកំប៉ុង ៤យួរ ,ទឹកត្រី ២យួរ ,ភេសជ្ចៈ (ទឹកក្រូច) ៤កេស ,ទឹកស៊ីអុីវ ២យួរ ,អំបិល ៤គក្រ, ប៊ីចេង ២គក្រ, ស្ករ.សអនាម័យ ៤គក្រ, ប្រេងឆា ៥លីត្រ, ខ្ទឹមស ២គក្រ, ត្រីងៀត ២គក្រ, ធូប ១ដុំ, ទឹកសុទ្ធ ៤កេស, ចង្ហាន់ ១ស្រាក់, ប្រគេនបច្ច័យក្នុង១វត្ត១លានរៀល, ជូនគ្រូអាចារ្យគណៈកម្មការ១០នាក់ម្នាក់៤ម៉ឺនរៀល ,ជូនកម្លាំងការពារ៩នាក់ម្នាក់២ម៉ឺនរៀល ,ប្រគេនថវិកាដឹកជញ្ជួន៩វត្ត១វត្ត៤ម៉ឺនរៀល, ជូនយាយជីតាជីនិងប្រជាពលរដ្ឋ១៥៧នាក់ម្នាក់ក្រមា១និងថវិកា១ម៉ឺនរៀល ព្រមទាំងបានឧបត្ថម្ភថវិកាដល់សិស្សានុសិស្ស ចំណាយសរុប២២,៨២០,០០០រៀល។
បន្ទាប់មក ក្រុមការងាររដ្ឋបាលយុវជនគណបក្សខេត្តស្វាយរៀង លោក ស៊ូ ម៉ុល ប្រធានក្រុមការងារយុវជនគណបក្សស្រុក ក៏បាននាំគ្នា បន្តដាំកូនឈើ នៅក្នុង វត្តត្រពាំងស្លា ឃុំដូងស្រុករមាសហែកយ៉ាងភាពស្និតស្នាផងដែរ ៕
ដោយ៖ សុថាន