ព័ត៌មានទាន់ហេតុការណ៍៖

អង់គ្លេស និងអាល្លឺម៉ង់ធ្វើបានល្អក្នុងជំនួបមិត្តភាពអន្តរជាតិ

ចែករំលែក៖

ក្រុមជម្រើសជាតិអង់គ្លេស និងក្រុមជម្រើសជាតិអាល្លឺម៉ង់បានទទួលជ័យជម្នះដូចគ្នាក្នុងការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិស្កុតឡេន និងក្រុមជម្រើសជាតិបារាំង។ អង់គ្លេសបានយកឈ្នះក្រុមម្ចាស់ផ្ទះស្កុតឡេនក្នុងលទ្ធផល៣ទល់១ ខណៈដែលម្ចាស់ផ្ទះអាល្លឺម៉ង់យកឈ្នះបារាំងក្នុងលទ្ធផល២ទល់១។

ការទះដៃអបអរសាទរជាមួយនឹងការប្រកួតរបស់អ្នកគាំទ្រស្កុតឡែនមួយចំនួន និងអ្នកគាំទ្រអង់គ្លេសដើម្បីសម្តែងនូវការប្រកួតប្រជែងគ្នារយៈពេល១៥០ឆ្នាំនៃចំណងមិត្តភាពដ៏រឹងមាំ។ នៅក្នុងតង់ទី១ ក្រុមភ្ញៀវអង់គ្លេសបាននាំមុខ២គ្រាប់ ដោយគ្រាប់ទី១រកបានដោយខ្សែប្រយុទ្ធ Phil Foden នៅនាទីទី៣២ និងគ្រាប់ទី២រកបានដោយខ្សែបម្រើ Bellingham នៅនាទីទី៣៥។

ចូលដល់តង់ទី២ខ្សែការពារក្រុមអង់គ្លេសបានភ្លាត់ស្នៀតធ្វើឲ្យបាល់ចូលទីខ្លួនឯងនៅនាទីទី៦៧ ដោយការភ្លាត់ស្នៀតរបស់ខ្សែការពារ Maguireខណៈដែលខ្សែប្រយុទ្ធ Harry Kane រកបាន១គ្រាប់ទៀតនៅចុងម៉ោងដោយកំណត់ការឈ្នះ ៣-១ ក្នុងការប្រារព្ធខួបលើកទី១៥០ឆ្នាំនៃការជួបគ្នាលើកដំបូងរវាងស្កុតឡេននិងអង់គ្លេស។ ក្នុងប្រទេសស្កុតឡេនដែលត្រូវបានអបអរពីការរកគ្រាប់បាល់របស់ Bellingham ដែលដើរតួក្នុងគ្រាប់បាល់ដំបូងរបស់អង់គ្លេសដែលរកបានដោយ Phil Foden បន្ទាប់មកស៊ុតបញ្ចូលទីគ្រាប់ទី២ដោយខ្លួនឯងចាប់តាំងពីរដូវក្តៅរបស់គាត់ ផ្លាស់ទៅ Real Madrid។

ចំណែកក្រុមអាឡឺម៉ង់វិញទទួលបានជ័យជម្នះក្នុងការប្រកួតមិត្តភាពនៅទឹកដីរបស់ខ្លួនលើក្រុមបារាំងក្នុងការប្រកួតដំបូងរបស់ពួកគេចាប់តាំងពីការបណ្តេញគ្រូបង្វឹកអាល្លឺម៉ង់លោក Hansi Flick។ អតីត​ខ្សែ​ប្រយុទ្ធ Rudi Voller ស្ថិត​ក្នុង​បន្ទុក​បណ្ដោះ​អាសន្នដោយ​លោក Flick ត្រូវ​បណ្ដេញ​ចេញ ក្រោយ​ចាញ់​ជប៉ុន ៤-១ កាល​ពី​ថ្ងៃ​សៅរ៍។

ខ្សែប្រយុទ្ធ Thomas Muller និង Leroy Sane របស់ក្លិប Bayern Munich បានរកគ្រាប់បាល់បញ្ចូលទីឱ្យក្រុមម្ចាស់ផ្ទះក្នុងការប្រកួតដែលលេងនៅកីឡដ្ឋាន Signal Iduna Park របស់ក្លិប Borussia Dortmund។

ខ្សែប្រយុទ្ធ Antoine Griezmann របស់បារាំងបានស៊ុតបាល់ប៉េណាល់ទីចុងម៉ោងឱ្យបារាំង បន្ទាប់ពី Sane ធ្វើបាប Eduardo Camavinga ប៉ុន្តែវាមិនគ្រប់គ្រាន់ទេ។ នេះជាការបរាជ័យលើកដំបូងរបស់បារាំងចាប់តាំងពីពួកគេត្រូវបានផ្តួលដោយបាល់ប៉េណាល់ទីដោយអាហ្សង់ទីនក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ២០២២ កាលពីខែធ្នូ។

ជាមួយគ្នានេះអាឡឺម៉ង់ ដែលបានធ្លាក់ក្នុងវគ្គចែកពូលនៅប្រទេសកាតាបានទទួលជ័យជម្នះត្រឹមតែជាលើកទីពីរប៉ុណ្ណោះក្នុងការប្រកួតចំនួន៧ក្នុងឆ្នាំ២០២៣។ ពួកគេគឺជាម្ចាស់ផ្ទះ Euro 2024 ដូច្នេះមិនចាំបាច់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទេ ហើយគ្រាន់តែលេងមិត្តភាពអន្តរជាតិនៅឆ្នាំនេះ។

ក្រុមជម្រើសជាតិអាឡឺម៉ង់ត្រូវប្រកួតជាមួយសហរដ្ឋអាមេរិកនៅក្រៅផ្ទះនៅថ្ងៃទី១៤ ខែតុលា មុនពេលការប្រកួតមិត្តភាពមួយទៀតនៅសហរដ្ឋអាមេរិក ទល់នឹងម៉ិកស៊ិកនៅថ្ងៃទី១៨ ខែតុលា ៕

(រូបភាព ៖ BBC Sport)


ចែករំលែក៖