ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលខណ្ឌទួលគោកឃាត់ខ្លួនជនសង្ស័យ០៣នាក់​ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន​ នៃអធិការដ្នាននគរបាលខណ្ឌទួលគោក បានចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​ និងឃាត់ខ្លួន​មុខសញ្ញា​គ្រឿង​ញៀន​ចំនួន​ ៣នាក់​ យកមកសាកសួរ​ដេីម្បីចាត់ការតាមច្បាប់​។ 

បេីតាមការ​បញ្ជាក់ពី​មន្រ្តីជំនាញ​ប្រឆាំងគ្រឿងញៀន​ខណ្ឌ​ទួលគោក​ បានឱ្យដឹងថា​ ករណីឃាត់ខ្លួនជនសង្ស័យខាងលេីនេះ​ បានធ្វេី​ឡើង​នៅយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល២២​ និង៣០នាទី​ នៅចំណុចដីឡូលេខ៧២​ ផ្លូវលេខ៦៦២ក្រុមទី១ភូមិ១សង្កាត់បឹងសាឡាង​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ។

ជនសង្ស័យចំនួន០៣នាក់មាន ៖

ទី១-ឈ្មោះ ប៉ូ សូណា ហៅ សូណា ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ  ។ (វិជ្ជមាន មានសារធាតុញៀនក្នុងទឹកនោម ) 

ទី២-ឈ្មោះ លី ហុង ហៅ ហុង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងភ្លើង ស្នាក់នៅមិនពិតប្រាកដ ( វិជ្ជមាន មានសារធាតុញៀនក្នុងទឹកនោម ) 

ទី៣-ឈ្មោះ សុឹង សុឃុម ហៅ ឃុម ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលក្រោយKTVញ៉ូស្តាខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ( វិជ្ជមាន មានសារធាតុក្នុងទឹកនោម )។ 

   បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ អរុណរះ


ចែករំលែក៖