ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តMGបុកម៉ូតូបណ្តាលឱ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានបោកក្បាលស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មខណៈកំពុងជិះម៉ូតូហេីយត្រូវបានរថយន្តម៉ាកMG បេីកបុកពេញទំហឹងកាលពីវេលាម៉ោង​០៣និង៥០នាទី​ទាបភ្លឺឈាន​ចូល​ថ្ងៃ​ទី​១៤ខែ​កញ្ញា​ឆ្នាំ​២០២៣ចំណុច​តាមបណ្តោយផ្លូវ​ ជាតិ​លេខ​៤​ភូមិ​អង្គ​កែវ​ ​សង្កាត់​ចោមចៅ​ទី៣​ ខណ្ឌ​ពោធិ៍​សែនជ័យ​។ 

  ជនរងគ្រោះ​ សព​ឈ្មោះ​ អែម​ មករា​ ភេទ​ប្រុស​អាយុ​៣១ឆ្នាំ​មុខរបរ​លក់ដូរ​ ទីលំនៅ​បច្ចុប្បន្ន​ ខេត្ត​កំពត​ជិះ​ ម៉ូតូ​ម៉ាក​សង់ឌ្រីម​ពណ៌​ខ្មៅ​ពាក់ស្លាកលេខ​ ភ្នំពេញ​1IN1843 ។ 

​រថយន្ត​ បង្ក​ម៉ាកMG​ពណ៌​ស​ពាក់ស្លាកលេខ​ កម្ពុជា​ CH  SOKNY​  អ្នក​បេីក​បរ​ គេច​ខ្លួន​។ 

​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ កន្លែង​កើត​ហេតុ​ខាងលើ​បាន​ឱ្យដឹងថា​ នៅ​មុន​ពេល​កេីតហេតុ​ រថយន្ត​ បង្ក​ម៉ាកMG​ពណ៌​ស​ បេីក​បរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ជា​មួយ​ម៉ូតូ​  ក្នុង​ល្បឿន​លឿន​ ពេល​ មកដល់​ កន្លែង​កើត​ហេតុ​ខាងលើ​បាន​  រ៉េ​ ចង្កូត​ទៅ​បុក​ ម៉ូតូ​ ចំពីមុខ​បណ្ដាល​ឱ្យជនរងគ្រោះ​ដួល​បោក​ក្បាល​ស្លាប់​តែម្ដង​ ក្រោយ​ពេល​កេីតហេតុ​ តៃកុង​រថយន្ត​ចុះ​គេច​ខ្លួន​ទៅ​បាត់​។  

បច្ចុប្បន្ន​ម៉ូតូ​និង​រថយន្ត​ ត្រូវ​បាន​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ យកទៅ​រក្សា​ទុក​រង់​ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ។

​ចំណែក​សព​ប្រគល់​ទៅ​ឱ្យក្រុម​ គ្រួសារ​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖