ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​ទេសចរណ៍ ​៖​ ភ្ញៀវអឺរ៉ុបនិយាយអំពីទេសចរណ៍នៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងទេសចរណ៍​ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ទី​១៤​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ ភ្ញៀវអឺរ៉ុបនិយាយអំពីទេសចរណ៍នៅកម្ពុជា និង នៅក្នុងcmtរាប់សិបសុទ្ធតែវិជ្ជមាន ដែលនិយាយថា ពួកគេគម្រោងមកថៃ និង វៀតណាម តែឆ្លៀតចូលលេងកម្ពុជា បានបាក់ចិត្តនឹងទឹកដីកម្ពុជាតែម្តង ខុសពីការគិត ហេីយគេថា បេីមកលេងអាសុីអាគ្នេហ៍ ហេីយមិនបានមកលេងកម្ពុជា គឺអត់ន័យតែម្តង។ មតិរាប់រយcmtបញ្ចេញមកគឺដូចគ្នា គេថា ឋានសួគ៌លាក់ខ្លួន គ្មានអ្នកដឹង។ នៅក្នុងcmt ពួកគេគ្រប់គ្នាបានបញ្ចេញមតិថា អ្នកមានគម្រោងមកអាសុីអាគ្នេហ៍ ដាច់ខាតគួរតែចូលមកលេងកម្ពុជា ។

ក្រសួង​បន្ដថា​ គេថា កម្ពុជាជាទឹកដីពោរពេញដោយស្នាមញញឹមពិតប្រាកដ (True Smile) ហេីយអ្នកខ្លះថា ពួកគេនឹងមកម្តងទៀត។ ហេីយអួតថា កម្ពុជាជាប្រទេសដែលពួកគេចូលចិត្តបំផុត។ មតិខ្លះថា មកលេងឱ្យហេីយទៅ ព្រោះមិនទាន់មានភ្ញៀវស្គាល់បុកទៅច្រេីន ហេីយនិយាយថា កម្ពុជាគួរតែទៅលេងដាច់ខាត ប្រសិនមានគម្រោងទៅអាសុីអាគ្នេហ៍។

ក្រសួងទេសចរណ៍​ បានគូសបញ្ជាក់ថា​ គ្មានភ្ញៀវអឺរ៉ុបណាម្នាក់ និយាយអាក្រក់នោះទេ។  គ្រាន់តែគេថា មិនដែលលឺពីកម្ពុជានោះទេ តែមកលេងដោយចៃដន្យ ក៏បាក់ចិត្តតែម្តង ។ មានប្រាទប្រាសាទធំជាងគេលើលោក ព្រៃភ្នំ ឆ្នេរសមុទ្រពណ៌ស ជុំវិញកោះមានទឹកសមុទ្រថ្លាមើលឃើញបាត និង ទឹកសមុទ្រកម្ពុជាងូតហើយមិនរមាស់ខ្លួននោះទេ ហើយពិសេសអាហារឆ្ងាញ់ និង សិទ្ធិសេរីភាពរបស់ភ្ញៀវទេសចរណ៍៕

ដោយ​៖ សហការី​


ចែករំលែក៖