ខេត្តសៀមរាប ៖ បើបងប្អូន បានអញ្ជើញមកលេងសៀមរាបកុំភ្លេចបងៗស្រ្តីរត់រ៉ឺម៉កកង់បី ធានាដំណើរកំសាន្តបងប្អូនមកកាន់ខេត្តសៀមរាបនឹងទទួលបានស្នាមញញឹម និងសុវត្តិភាព ។
នៅពេលដែលយើងបានឃើញនូវរូបភាព ស្ត្រីបានព្យាយាម ប្រឹងរកចំណូលដូចបុរស និងជាកិច្ចការមុខរបរបុរសថែមទៀត យើងពិតណាស់ថា , ពួកគាត់បានលះបង់កម្លាំងពលកម្ម ក្នុងមុខរបរដ៏សុច្ចរិត ទៀងត្រង់ ថ្លៃថ្នូរ លើកស្ទួយពីសង្គមជាតិផងដែរ។ ដូច្នេះ កុំភ្លេចពួកគាត់អី បើមកទឹកដីសៀមរាបអង្គរ ជួយជិះរុឺម៉កកង់បីរបស់គាត់ផងណា ។
សូមបញ្ជាក់ថា : សៀមរាបនៅតែជាគោលដៅទេសចរណ៍ដ៏សំខាន់មួយ នៅកម្ពុជា នៅពេលរៀបគម្រោងដើរលេងខេត្តមួយនេះ តែងស្ថិតក្នុងបញ្ជីជានិច្ច ។ តើអ្នកធ្លាប់បានដឹងទេថា ក្រៅតែពីមានប្រាង្គប្រាសាទបុរាណដ៏អស្ចារ្យហើយនោះ តើសៀមរាបមានកន្លែងដើរលេងផ្សេងឬអត់? តោះទៅ ស្គាល់តំបន់ទេសចរណ៍ និងកន្លែងកម្សាន្តត្រួសៗដូច ខាងក្រោមនេះ៖
១-សារមនី្ទរមីន
២-សារមន្ទីរសង្គ្រាម
៣- ហ្វារ (កន្លែងសម្ដែងសៀក)
៤- ស្នាមញញឹមនៃអង្គរ (Smile of Angkor) កន្លែង សម្តែងរឿងប្រវត្តិសាស្ត្រ
៥- ភូមិវប្បធម៌កម្ពុជា
៦- សារមន្ទីរជាតិអង្គរ
៧-ឧទ្យានជាតិភ្នំគូលេន
៨- រមណីយដ្ឋានទឹកធ្លាក់ក្បាលស្ពាន
៩- ផប់ស្រ្តីត
១០- រមណីយដ្ឋានត្រាវកុដ
១១- ពើងតានន់
១២- បារាយទឹកថ្លា
១៣-ពិភពទឹកអង្គរ
១៤-អង្គរបាឡុង (បាឡុងមើលទេសភាពជុំវិញទីក្រុង
អង្គរ)
១៥-ភ្នំក្រោម និង សួនផ្កានៅភ្នំក្រោម
១៦-ភូមិលិចទឹកកំពង់ភ្លុក
១៧- ភូមិលិចទឹកកំពង់ឃ្លាំង
១៨- ភូមិលិចទឹកចុងឃ្នាស
១៩-ភូមិលិចទឹកមេជ្រៃ
២០ Artisan D’angkor (កន្លែងឆ្លាក់រូបពីថ្ម ការគូរូបលើក្រ ណាត់សូត្រ ផ្សេងៗ)
២១-Silk Farm (កន្លែងចិញ្ចឹមដង្កូវនាង តម្បាញសូត្រ)
២២- ផ្លូវ៦០ម៉ែត្រ
២៣-King Road
២៤- ផ្សាររាត្រីអង្គរ
២៥- ស្រះដូនរីក
២៦- លោតខ្សែរ៉តពីដើមឈើមួយ ទៅដើមឈើមួយ កំពស់ពី៤៥ ទៅ៥០ម៉ែត្រ ក្នុងព្រៃតំបន់អង្គរ
២៧- ភ្នំអំពិល
២៨- T-Gallery (ផ្សារទំនើបលក់របស់ប្រេនសុទ្ធតែតម្រូវ អោយមានPassport+សំបុត្រយន្តហោះទៅក្រៅប្រទេស សម្រាប់ការទិញទំនិញនៅទីនោះ អាចចូលមើលបាន
២៩- ទីលានវាយកូនហ្គោល
៣០- កសិដ្ឋានចិញ្ចឹមសេះ
៣១- Quad Bike adventure
៣២- រូបគំនូរ3D
៣៣- Micro flight
៣៤- ជិះយន្តហោះកន្ទុំរុយមើលទេសភាពជុំវិញតំបន់អង្គរ ក្រុងសៀមរាប និង ទន្លេសាប
៣៥- កសិដ្ឋានចិញ្ចឹមក្រពើ
៣៦- សួនមេអំបៅ
៣៧-ជិះទូកបុរាណ ។ល។
ទឹកដីសៀមរាបអង្គរដ៏បវរនៃយើង ជាតំបន់ទេសចរណ៍ ប្រភពសេដ្ឋកិច្ចជាតិ នៃឧស្សាហកម្មឧស្ម័នអត់ផ្សែង ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ មកទស្សនាកំសាន្ត គ្រប់ទីកន្លែង ក្នុងនោះក៏ជួយសម្រាល លើកកម្ពស់ជីវភាពការរស់នៅរបស់ប្រជាពលរដ្ឋ មានចំណូល ដោយសារការលក់ដូរ កែច្នៃ សម្ភារៈ ឧបករណ៍ផ្សេងៗជាលក្ខណៈបុរាណ ដើម្បីលក់ជូនអតិថិជន និងបង្កើតតំបន់ទេសចរណ៍ ភូមិធម្មជាតិ បឹងធម្មជាតិ សម្រស់ដ៏ស្រស់ត្រកាល វាលស្រែ ជាដើម ៕
ដោយ ៖ សុខ ខេមរា