ព័ត៌មានទាន់ហេតុការណ៍៖

ហុងកុងព្រមានពីគ្រោះទឹកជំនន់ សាលារៀនត្រូវបិទទ្វារបញ្ចៀសហានិភ័យកើតឡើង

ចែករំលែក៖

នៅប្រទេសជាច្រើនជុំវិញពិភពលោកបានប្រឈមនឹងគ្រោះទឹកជំនន់ជាទ្រង់ទ្រាយធំបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ ជាក់ស្តែងប្រទេសលីបី ក៏ដូចជាចិន តៃវ៉ាន់ …ជាដើម ។
សារព័ត៌មាន Reuters បានផ្សាយថា ទីក្រុងហុងកុងបានបិទទ្វារសាលារៀនជាបណ្ដោះអាសន្ន នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញានេះ បន្ទាប់ពីអាជ្ញាធរប្រកាសអាសន្នកម្រិតខ្ពស់ទី២ពីភ្លៀងធ្លាក់ខ្លាំងនិងគ្រោះទឹកជំនន់។
អាជ្ញាធរឧតុនិយមហុងកុង បានប្រកាសអាសន្នកម្រិត «ពណ៌ក្រហម» នៅមុនម៉ោង៦ព្រឹក (ម៉ោងក្នុងតំបន់) ដោយនិយាយថាកម្រិតកម្ពស់ទឹកភ្លៀងអាចនឹងហក់ឡើងលើស៥០មិលី្លម៉ែត្រក្នុងរយៈពេលត្រឹមតែមួយម៉ោង។ ប៉ុន្តែទីផ្សារភាគហ៊ុនរបស់ទីក្រុងហុងកុងនៅតែបន្តបើកទ្វារដដែល រហូតទាល់តែមានការប្រកាសអាសន្ន «ពណ៌ខ្មៅ» ដែលជាកម្រិតប្រកាសអាសន្នខ្ពស់បំផុត។
ការសម្រេចចិត្តបិទទ្វារសាលារៀនដោយអាជ្ញាធរហុងកុង ធ្វើឡើងបន្ទាប់ពីមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ីមួយនេះត្រូវបានជន់លិចដោយសារភ្លៀងធ្លាក់ខ្លាំង មិនធ្លាប់មានអស់រយៈពេលជាង ១៤០ឆ្នាំមកនេះ ដោយសម្លាប់មនុស្ស២នាក់និងជាច្រើននាក់ទៀតរងរបួសកាលពីសប្ដាហ៍មុន៕

ដោយ៖ ធីរីណា(រូប​ថត​៖ TTXVN-VNA)


ចែករំលែក៖