ភ្នំពេញ៖ បន្ទាប់ពីអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកបានបង្ហោះតៗគ្នា ជុំវិញករណីសិស្សស្រីៗប្រមាណជា ៤ទៅ៥នាក់រៀននៅថ្នាក់ទី៧ នៃវិទ្យាល័យបាក់ទូក ដែលបានប្រើហិង្សា(ទះកំផ្លៀង)លើសិស្ស២នាក់ រហូតផ្ទុះការរិះគន់ពេញបណ្ដាញសង្គម ពេលនេះកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា កំពុងធ្វេីការស្រាវជ្រាវហើយ! ដេីម្បីនាំខ្លួនយកមកសាកសួរតាមនីតិវិធី។
សូមជម្រាបជូនថា យោងតាមរយៈរូបភាពវីដេអូឃ្លីបមួយបានបង្ហោះនៅលេីបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា៖ ពួកក្មេងទំនើងរៀនថ្នាក់ទី៧ នៅសាលាវិទ្យាល័យបាក់ទូក ប៉ុន្មានអ្នកក្នុងរូបថតនឹងបានវៃព្រួតក្មួយខ្ញុំ៧-៨នាក់ ហើយថតវីដេអូ ថតរូបចឹងៗផុសរូបទៀត ហើយគម្រាមគ្នា(តែចូលរៀនវាឃើញវាវ៉ៃ) ហេីយរឿងនេះ បានកេីតឡេីង១ខែហើយគ្នាខ្លាចគ្នាអត់ហ៊ានប្រាប់អ្នកផ្ទះទេ រហូតដល់ថ្ងៃនេះម៉ាក់គាត់ឆែកទូរស័ព្ទបានឃើញគាត់Saveទុកក្នុងទូរស័ព្ទ ដោយសារការគម្រាម គាត់សុខចិត្ដអត់ចូលសាលាជិត១ខែ។
ប្រភពដដែលបន្តថា រហូតដល់គ្រូCall មកប្រាប់ម៉ាក់ប៉ាខ្ញុំ ហើយក្នុងវីដេអូនឹងពួកក្មេងទំនើងប៉ុន្មានអ្នកនឹងបានបបួលក្មួយស្រីខ្ញុំឱ្យឡើងទៅអគារស្ងាត់ដើម្បីព្រួតគ្នាវ៉ៃ 🙂🙂 ឥឡូវគ្នាមានសម្ពាធណាស់ ខ្លាចរហូតចង់កើតជំងឺបាក់ទឹកចិត្ដហើយ អត់ហ៊ានចូលរៀនទេ🙂បងប្អូនមើលរូបនឹងវីដេអូនឹងហើយជួយគិតមើលថាក្រុមក្មេងទំនើងនឹងសាហាវពិនណា ជួយគ្នាShareឱ្យគ្រួសារគាត់បានឃើញផង (ប្អូនគេប្អូនយើង)។
បន្ថែមពីនេះ ហ្វេសប៊ុកខាងលេីនេះ ក៏បានស្នេីសុំទៅឱ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជួយនាំប្អូនៗប៉ុន្មាននាក់ទៅអប់រំផង.ឥឡូវក្មួយស្រីខ្ញុំវាមានជំងឺបាក់ទឹកចិត្ត មិនចង់ទៅរៀនហើយ មិនមាត់មិនកដាក់គ្រួសារគាត់ទេ.សូមឱ្យគ្រួសារផ្សេងៗប្រុងប្រយ័ត្នកូនទៅរៀនមានគេវ៉ៃហើយវាមានសម្ពាធបាក់ទឹកចិត្ត។សូមជួយមើលកូនៗឱ្យប្រុងប្រយ័ត្នផង សុំបងប្អូនពួកម៉ាកជួយស៊ែរមួយឱ្យគាត់ដឹងផង។
ដោយឡែកជុំវិញករណីនេះដែរ អង្គភាពកាសែតនគរវត្ត និងគេហទំព័រនគរដ្រេហ្គន នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានទំនាក់ទំនងតាមទូរស័ព្ទ និងប្រព័ន្ធសង្គមតេឡេក្រាមទៅមន្រ្តីជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានបញ្ជាក់ថា បច្ចុប្បន្នកម្លាំងជំនាញ កំពុងធ្វេីការស្រាវជ្រាវហើយ! ដេីម្បីនាំខ្លួនយកមកសាកសួរតាមនីតិវិធី៕
ដោយ៖ ជីណា