ព័ត៌មានទាន់ហេតុការណ៍៖

Erling Haaland, Kevin de Bruyne, Declan Rice, Lionel Messi ក្នុងចំណោមបេក្ខភាពប្រជែងពាន FIFA Best Awards 2023

ចែករំលែក៖

កីឡាករ៦នាក់ដែលបានជួយ Manchester City ឈ្នះពានរង្វាន់៣ក្នុងឆ្នាំ២០២២-២០២៣ ស្ថិតក្នុងចំណោមបេក្ខភាពសម្រាប់កីឡាករឆ្នើមប្រចាំឆ្នាំនៅ FIFA Best Awards ឆ្នាំ២០២៣នេះ។ Erling Haaland, Julian Alvarez, Kevin de Bruyne, Ilkay Gundogan, Rodri និង Bernardo Silva ជាកីឡាករដែលសុទ្ធសឹងមកពី Man City គឺពាក់កណ្តាលនៃកីឡាករទាំង១២នាក់ដែលកំពុងប្រជែងយករង្វាន់នេះ។

ម្ចាស់ជើងឯក២សម័យកាល Lionel Messi និង Kylian Mbappe ក៏ទទួលបានជាបេក្ខភាពនៃការប្រជែងពានរង្វាន់ដ៏មានកិត្យានុភាពរួមជាមួយ Declan Rice របស់អង់គ្លេសផងដែរ។ រីឯគ្រូបង្វឹក Manchester City លោក Pep Guardiola គឺជាបេក្ខភាពគ្រូបង្វឹកឆ្នើមប្រចាំឆ្នាំដែរ។ គាត់ប្រឈមមុខនឹងការប្រកួតប្រជែងពីគ្រូបង្វឹក៣នាក់ផ្សេងទៀតរួមទាំងអតីតអ្នកចាត់ការក្រុម Celtic លោក Ange Postecoglou។

ម្ចាស់ពាន World Cup អាហ្សង់ទីន Messi គឺជាម្ចាស់ពានកីឡាករឆ្នើមប្រចាំឆ្នាំកន្លងទៅ។ ចំណែក Cristiano Ronaldo ដែលបានឈ្នះពានរង្វាន់២ដងលើកដំបូងមិនមានឈ្មោះក្នុងបញ្ជីសម្រាំងនេះទេ បន្ទាប់ពីចូលរួមជាមួយក្រុម Al Nassr អារ៉ាប៊ីសាអ៊ូឌីតកាលពីខែធ្នូ ឆ្នាំមុន។

Rice អាយុ២៤ឆ្នាំកំពុងសម្លឹងមើលក្លាយជាកីឡាករអង់គ្លេសដំបូងគេដែលឈ្នះរង្វាន់។ Ederson របស់ Manchester City ត្រូវបានតែងតាំងជាអ្នកចាំទីល្អបំផុត រួមជាមួយកីឡាករ Andre Onana របស់ Manchester United ថ្មីៗនេះ។ បេក្ខភាពត្រូវបានជ្រើសរើសដោយក្រុមអ្នកជំនាញបាល់ទាត់ដែលរួមមានអតីតខ្សែប្រយុទ្ធក្រុម Chelsea លោក Didier Drogba។ ការបោះឆ្នោតសម្រាប់ពានរង្វាន់ប្រចាំឆ្នាំលើកទី៨បានបើកនៅថ្ងៃព្រហស្បតិ៍នៅលើ Fifa.com ហើយនឹងបិទនៅពាក់កណ្តាលខែតុលាខណៈដែលគ្រូបង្វឹកជម្រើសជាតិ ប្រធានក្រុម អ្នកសារព័ត៌មាន និងអ្នកគាំទ្រអាចបង្កើតបញ្ជីឈ្មោះអ្នកបោះឆ្នោតគាំទ្របាន។ ខាងក្រោមនេះគឺជាបេក្ខភាពសម្រាំងកីឡាករឆ្នើម, គ្រូបង្វឹកឆ្នើម និងអ្នកចាំទីឆ្នើមផ្នែកបុរសនៅឆ្នាំ២០២៣នេះ៖

*កីឡាករឆ្នើមបំផុតប្រចាំឆ្នាំ

Julian Alvarez (អាហ្សង់ទីន/Man City)

Marcelo Brozovic (ក្រូអាត/Al Nassr)

Kevin De Bruyne (បែលហ្ស៊ិក/Man City)

Ilkay Gundogan (អាល្លឺម៉ង់/Barcelona)

Erling Haaland (ន័រវេស/Man City);

Rodri (អេស្ប៉ាញ/Man City)

Khvicha Kvaratskhelia (ហ្សក់ហ្ស៊ី/Napoli)

Kylian Mbappe (បារាំង/Paris St-Germain)

Lionel Messi (អាហ្សង់ទីន/Inter Miami)

Victor Osimhen (នីហ្សេរីយ៉ា/ណាប៉ូលី)

Declan Rice (អង់គ្លេស/Arsenal)

Bernardo Silva (ព័រទុយហ្គាល់/Man City)

*គ្រូបង្វឹកឆ្នើមបំផុតប្រចាំឆ្នាំ

Pep Guardiola (អេស្ប៉ាញ/Man City)

Simone Inzaghi (អ៊ីតាលី/Inter Milan)

Ange Postecoglou (អូស្ត្រាលី/Tottenham)

Luciano Spalletti (ជម្រើសជាតិអ៊ីតាលី / អ៊ីតាលី)

Xavi (អេស្ប៉ាញ/Barcelona)

*អ្នកចាំទីឆ្នើមបំផុតប្រចាំឆ្នាំ

Yassine Bounou (ម៉ារ៉ុក/Al Hilal)

Thibaut Courtois (បែលហ្ស៊ិក/Real Madrid)

Ederson (ប្រេស៊ីល/Man City)

Andre Onana (កាម៉េរូន/Man Utd)

Marc-Andre ter Stegen (អាល្លឺម៉ង់/Barcelona) ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖