ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ដែលធ្វើសកម្មភាពលួចម៉ូតូត្រូវកម្លាំងកងរាជអាវុធហត្ថបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថខេត្តបានបញ្ជូនជនសង្ស័យ២នាក់ដែលធ្វើសកម្មភាពលួចម៉ូតូទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។

    លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានប្រាប់ថាជនសង្ស័យ២នាក់មាន១-ឈ្មោះ នឿន នុ ភេទប្រុស អាយុ១៨ឆ្នាំ ២-ឈ្មោះ មាល់ ហេង ប៊ុនលាភ ភេទប្រុស អាយុ១៨ឆ្នាំរស់នៅភូមិកោះពងសត្វ សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ។

លោកបានបញ្ជាក់ថា៖ ក្រោយទទួលពាក្យបណ្តឹងជនរងគ្រោះឈ្មោះ ហេង រ៉ូប៉ែរ៍    ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិចក្រី ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះបានចោទប្រកាន់ជនសង្ស័យ២នាក់នេះពីបទធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងម៉ាក់ហុងដាឌ្រីមនៅមុខផ្ទះដែលខ្លួនកំពុងរវល់ថ្លឹងស្រូវនៅស្រុកមង្គលបុរីត្រូវបានជនសង្ស័យកាច់សោ.កម៉ូតូ ក្រោយត្រឡប់មកវិញបាត់ម៉ូតូកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ស្ថិតនៅភូមិខាងលើ។

    លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបញ្ជាក់ថា៖ ក្រោយទទួលពាក្យបណ្តឹងហើយ កម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញារហូតដល់បង្ក្រាបឃាត់ខ្លួនសង្ស័យទាំង២នាក់និងយកម៉ូតូបានមកវិញកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ស្ថិតនៅភូមិកោះពងសត្វ សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ បាននាំយកសាកសួរ។ តាមចម្លើយសារភាពត្រូវបានសមត្ថកិច្វជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់។ ចំណែកម៉ូតូត្រូវបានប្រគល់ជូនម្ចាស់វិញ៕

ដោយ ៖ វណ្ណា


ចែករំលែក៖