ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា បុរសចំនួន១៦នាក់ខណៈកំពុងបេីកបរក្រោមឥទ្ធិពលនៃគ្រឿងញៀនត្រូវបានសមត្ថកិច្ចឃាត់ខ្លួនអនុវត្តតាមច្បាប់នៅក្រុងបាត់ដំបង។
ប្រភពដដែលបន្តថា កាលពីយប់ថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២៣ វេលាម៉ោង២២និង៥០នាទី នៅចំណុចភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិ
ការក្រុងបាត់ដំបង រួមជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានចុះត្រួតពិនិត្យតាមដងផ្លូវ ស្វែងរកអ្នកបេីកបរ ក្រោមឥទ្ធិពល នៃគ្រឿងញៀននៅមូលដ្ឋានខាងលើដោយមានរថយន្តចំនួន១៧គ្រឿង និងម៉ូតូ៩៨គ្រឿង បានធ្វើតេស្តស្វែងរកសារធាតុញៀន ក្នុងទឹកនោមបានចំនួន១១៥នាក់ស្រី២៩នាក់ក្នុងនោះសមត្ថកិច្ចយើងបានរកឃើកអ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀនចំនួន១៦នាក់ ប្រុស ជាអ្នកបេីកបររថយន្ត០៣នាក់អ្នកជំនួយបេីកបរចំនួន០១នាក់និង អ្នកបើកបរម៉ូតូ១២នាក់។
បច្ចុប្បន្នជនសង័្សយនៅព្រឹកថ្ងៃទី១៦ កញ្ញានេះ កំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងអនុវត្តតាមផ្លូវច្បាប់៕
ដោយ៖ អរុណរះ