ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចថៃចោទឈ្មួញខ្មែរតាមព្រំដែន ខណៈបង្ក្រាបម៉ូតូរត់ពន្ធនៅបន្តឆ្លងដែន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ម៉ូតូរត់ពន្ធឆ្លងដែនមកកម្ពុជានៅតែបន្តយ៉ាងច្រើនក្នុងមួយថ្ងៃៗ គ្រាដែលសមត្ថកិច្ចថៃបានចោទថាឈ្មួញខ្មែរនៅតែបន្តសមគំនិតគ្នាជាមួយឈ្មួញកណ្ដាលរបស់ថៃ ការចោទប្រកាន់នេះបន្ទាប់ពីបង្ក្រាបបានម៉ូតូឆ្លងដែនរាប់សិបគ្រឿងតាមបន្ទាប់ព្រំដែនកម្ពុជាថៃជាបន្តបន្ទាប់។

ប្រភពតាមបន្ទាត់ព្រំដែនបង្ហើបថាៈ ម៉ូតូទាំងក្នុងរូបភាពនោះសមត្ថកិច្ចតែងតែទប់ស្កាត់បាន ខណៈដែលគេលួចយកមកហើយចេះតែចោទថាខ្មែរ តែបើឈ្មួញកណ្ដាលរបស់ថៃមិនបើកដៃក៏ម៉ូតូទាំងនោះមិនមាននាំយកពីថៃឆ្លងដែនមកកម្ពុជាដែរ។ក្នុងនោះបើមិនមានការបើកដៃសមត្ថកិច្ចមួយចំនួននៅតាមបន្ទាត់ព្រំដែនឃុបឃិតគ្មានជាមួយឈ្មួញបទល្មើសឆ្លងដែន បានធ្វើឲ្យប្រទេសគេចោទមកប្រទេសកម្ពុជា។

ជាក់ស្ដែងកន្លងមកគេឃើញមានច្រករបៀងមួយចំនួនឈមនឹងទឹកកម្ពុជាដូចជាក្នុងស្រុកម៉ាឡៃនិងក្នុងស្រុកអូរជ្រៅគេឃើញសមត្ថកិច្ចខាងភាគីថៃបង្ក្រាបម៉ូតូគេចពន្ធបានជារឿយៗដោយលាក់ការណ៍យ៉ាងស្ងាត់ស្ងៀមខាងសមត្ថកិច្ចតាមបន្ទាត់ព្រំដែន ហើយគេឃើញម៉ូតូគេចពន្ធឈ្មួញនាំយកមកលក់នៅតាមទីផ្សារជាច្រើនក្នុងខេត្តបន្ទាយមានជ័យ ដូចជាតាមស្តង់នៅក្រុងប៉ោយប៉ែតនិងក្រុងសិរីសោភណ្ឌបើទោះមានការបង្ក្រាបពីមន្ត្រីគយក៏ដោយនៅតែមានបើកលក់ជាហូរហែរ។

ពេលអ្នកសារព័ត៌មានសាកសួរបញ្ហាខាងលើ សមត្ថកិច្ចការពារតាមបន្ទាត់ព្រំដែនឆ្លើយថាមិនដែលមាននោះឡើយ ប៉ុន្តែគេឃើញសមត្ថកិច្ចបង្ក្រាបស្ទើររាល់ថ្ងៃធ្វើឲ្យបាត់បង់ចំណូលពន្ធចូលរដ្ឋរាប់សិបមុឺនដុល្លារក្នុងមួយឆ្នាំៗ។

ប្រភពបង្ហើបថាៈមិនតែប៉ុណ្ណោះនៅមានទំនិញជាច្រើនមុខគេឃើញដឹកជញ្ជូនតាមរថយន្តតូចៗរ៉ឺម៉កសណ្តោង,រ៉ឺម៉កម៉ូតូកង់បីនឹងគោយន្តកែច្នៃចេញពេលយប់ជាច្រើនគ្រឿងដឹកតាមផ្លូវជាតិលេខ៥ ផ្លូវផ្សេងៗដែលឈ្មួញនាំចេញពីច្រករបៀងដើម្បីបន្តទៅគោលដៅ។ទំនិញទាំងនេះបើតាមប្រភពថាភាគច្រើនចេញពីច្រករបៀងក្នុងស្រុកអូរជ្រៅនិងក្នុងស្រុកម៉ាឡៃនឹងច្រងរបៀងមួយចំនួនទៀតតាមបន្ទាត់ព្រំដែន។

មុខទំនិញទាំងនោះគ្មានការត្រួតពិនិត្យពីមន្រ្តីជំនាញប្រឈមទៅនិងគ្រោះថ្នាក់បញ្ហាសុខភាពដល់ប្រជាពលរដ្ឋជាអ្នកទិញទៅបរិភោគ ដោយថាការនាំចេញទំនិញមកនេះបង់ឲ្យគយ ប៉ូលិសសេដ្ឋកិច្ចខេត្តនៅប្រចាំច្រកខាងលើ គ្មានវិក័យបត្រនោះទេគ្រាន់តែបង់ប្រាក់ចេញទៅបាន ធ្វើឲ្យខាតបង់ថវិកាជាតិដោយមានទំនិញគេចពន្ធរាប់រយមុខចេញចូលតាមច្រករបៀងនិងនាំ អោយមានចរាចរណ៍ នៅគ្រឿងញៀន ជួញដូរមនុស្សនៅតែដំណើរការរហូតបច្ចុប្បនដែលគេសង្ស័យថាមានការត្រូវគ្នាជាមួយមន្ត្រីជំនាញក្នុងមូលដ្ឋានទើបបើករហូតដល់សព្វថ្ងៃនេះ ៕

 

ដោយ៖ វណ្ណា


ចែករំលែក៖