ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យតែងតាំងអគ្គស្នងការរងនគរបាល២រូបបន្ថែមទៀត

ចែករំលែក៖

ភ្នំពេញ៖​ បើតាមអនុក្រឹត្យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលទើបទទួលបាននៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ​ បានសម្រេច​តែងតាំង អគ្គស្នងការរងនគរបាល២រូបបន្ថែមទៀត។

សូមជម្រាបជូនថា​ នាយនគរបាលទាំង២រូបនេះ គឺលោកឧត្តមសេនីយ៍ទោ សុង លី និងលោកឧត្តមសេនីយ៍ទោ ចេវ ហាក់​ ដែលជាអតីត​ស្នងការ​រង​ នៃស្នងការដ្ឋា​ននគរបាលរាជធានីភ្នំពេញ​ ទៅជា​អគ្គស្នងការ​រង​នគរបាលជាតិ​។ 

ដូច្នេះ​យោង​តាមមាត្រា២, រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដែលមានចែងក្នុងមាត្រា១ ត្រូវទទួល បន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

សូមអានព័ត៍មានលម្អិតនៅក្នុង​អនុក្រឹត្យរបស់សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ មានដូចខាងក្រោម​៖

ដោយ៖ សហការី


ចែករំលែក៖