ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងប៉ុស្តិ៍រំលេចឃាត់ជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តពោធិសាត់ ៖ កម្លាំងប៉ុស្តិ៍រំលេចឃាត់ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៧:៣៣នាទី ស្ថិតនៅចំណុចលើខ្នងប្រឡាយកោះខ្ចាយ ស្ថិតនៅក្នុងភូមិកូនត្នោត ឃុំរំលេច ស្រុកបាកាន ខេត្តពោធិសាត់។

  សមត្ថកិច្ចបានឲ្យដឹងថាក្រោយឃាត់ខ្លួនជនសង្ស័យ ឈ្មោះ សន  រ ភេទប្រុសអាយុ ៣២ ឆ្នាំ មានទីលំនៅភូមិប្រឡាយរំដេង ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់បានដកហូតវត្ថុតាងរួមមាន ៖

១, ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន៣កញ្ចប់ ទម្ងន់១១,៥២ក្រាម សាច់ថ្នាំសុទ្ធ។

២, កូនថង់រំលែកថ្នាំមួយចំនួន

៣, អំពូលសម្រាប់ជក់ចំនួន ១

៤, ទុយោរំលែកថ្នាំចំនួន ១

៥, ដែកកេះចំនួន២

៦, កូនកន្ត្រៃចំនួន ១

៧, កូនកាំបិតចំនួន១

៨, កញ្ចប់បារីចំនួន១

៩, ទូរស័ព្ទដៃចំនួន ២ គ្រឿង

១០, ទុយោចំនួន ១

១១, ម៉ូតូចំនួន ១ គ្រឿងធុនវ៉េវ ពណ៌ខ្មៅ គ្មានផ្លាកលេខ។

 បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីបំពេញបែបបទតាមនីតិវីធី៕

ដោយ៖ ស សម


ចែករំលែក៖