ព័ត៌មានទាន់ហេតុការណ៍៖

ច្រឡំច្រេីនម្លេះ.! ជិះកង់បីអស់តែ៤.០០០រៀល តែច្រឡំបាញ់ឱ្យ៤.០០០ដុល្លារអាមេរិក ឥឡូវបុរសម្នាក់កំពុងប្រកាសស្វែងរកម្ចាស់កង់បី

ចែករំលែក៖

ភ្នំពេញ​ ៖​ មានបុរសម្នាក់ កំពុងប្រកាសស្វែងរកម្ចាស់កង់បី ក្រោយជិះអស់តម្លែ ៤ពាន់រៀល បែរជាច្រឡំបាញ់អោយចំនួន ៤.០០០ដុល្លារទៅវិញ ។ នេះបេីយោងតាមគណនីហ្វេសប៊ុកមានឈ្មោះថា Kong ChanEng កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញ​ បានបង្ហោះរូបភាពជាច្រើនសន្លឹកដោយភ្ជាប់ជាមួយសំណេរដែលមានខ្លឹមសារថា (បងប្អូនជួយ share រកបងប្រុសម្នាក់នេះផង ខ្ញុំច្រលំបាញ់លុយទៅគាត់ ៤,០០០$ ពេលជិះGrab Tuk tuk របស់គាត់២ ៣ថ្ងៃហើយ ទើបតែបានដឹង ជាក់ស្តែងគឺត្រូវអោយគាត់តែ ៤,០០០រៀល ទេ ។

    ជាមួយគ្នានោះ​ ម្ចាស់គណនីខាងលើ សង្ឃឹមថា គាត់បានឃើញនឹងជួយផ្ញើរត្រលប់អោយរូបលោកវិញ ពេលនេះ លោកកំពុងស្វែងរក និង ទំនាក់ទំនងគាត់អត់ចូលទេ បើស្គាល់ រឺ ឃើញគាត់សូមផ្តល់ដំណឹងដល់គាត់ រឺទាក់ទងទៅលោក វិញ ផង )​ ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖