ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ នាំខ្លួនឃាតក បាញ់សម្លាប់ជាងកាត់សក់ ប្រមាណជា៣ឆ្នាំមុន ពីខេត្តបន្ទាយមានជ័យ មកកាន់ភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ កុកភ្លេចជុង តែជុងមិនភ្លេចកុកទេ! នៅទីបំផុត ជនដៃដល់ដែលបាញ់សម្លាប់ជាងកាត់សក់ម្នាក់នៅខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីជាង៣ឆ្នាំមុន ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ តាមចាប់ខ្លួនបានហើយ ដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ! ។

នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នេះផងដែរ ត្រូវបានសមត្ថកិច្ចនាំខ្លួនពី ខេត្តបន្ទាយមានជ័យ មកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ។ 

សង្ឃឹមថាក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ, បន្តស៊ើបអង្កេត ស្រាវជ្រាវ រកជនដៃដល់ និងជនពាក់ព័ន្ធជាមួយបទល្មើស និងឃាតកម្មផ្សេងៗ ដែលកំពុងគេចខ្លួន នឹងត្រូវចាប់ខ្លួនមកកាត់ទោស! 

ដើម្បីឲ្យជនរងគ្រោះ ទទួលបាននូវភាពយុត្តិធម៌ ជាពិសេស មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ បុគ្គលិកមន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធ គាំទ្រចំពោះសមត្ថកិច្ច ដែលបានខិតខំព្យាយាមស៊ើបអង្កេត ឈានដល់ចាប់ខ្លួនឃាតក បានដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕

ដោយ ៖ សហការី


ចែករំលែក៖