ព័ត៌មានទាន់ហេតុការណ៍៖

អត់ស្រួលខ្លួនហៅពេទ្យមកពិនិត្យដាក់សេរ៉ូមស្រាប់តែធ្វេីទុក្ខស្លាប់បាត់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់ខណៈចុកសន្លាក់ជេីងខ្លាំងពេកក៏ហៅគ្រូពេទ្យឯកជនមកពិនិត្យ រួចក៏ដាក់សេរ៉ូមអស់២ផ្លោកស្រាប់តែធ្វេីទុក្ខកាន់តែខ្លាំង ហើយភ្លាមៗនោះក្រុមគ្រួសារដឹកយកទៅមន្ទីរពេទ្យ ខណៈទៅដល់មន្ទីរពេទ្យក្រុមគ្រូពេទ្យបញ្ជាក់ប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហេីយ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង២រសៀល​ថ្ងៃទី២២​ ខែកញ្ញា​ ឆ្នាំ២០២៣​នៅភូមិអង្គ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។ 

    សពជនរងគ្រោះឈ្មោះវ៉ា​ ចាន់ណា​ ភេទប្រុស អាយុ៣៧ឆ្នាំ​ ប្រពន្ធឈ្មោះកែវ​ សុផល​ អាយុ៣៧ឆ្នាំ​ មុខរបរលក់ចង្រឹត​ ស្នាក់នៅភូមិអង្គ​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណេីតនៅភូមិតាសិត​ ឃុំពពេល​ ស្រុកទ្រាំង​ ខេត្តតាកែវ។ ចំណែកគ្រូពេទ្យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះជា​ សុវណ្ណដា​ ភេទប្រុស អាយុ៣៥ឆ្នាំ​ ស្នាក់នៅភូមិអង្គ​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។ 

    តាមប្រភពព័ត៌មានពីប្រពន្ធជនរងគ្រោះបានឱ្យដឹងថា​ មុនពេលកេីតហេតុប្តីរបស់គាត់ឈឺសន្លាក់ជេីង ពេលនោះក៏បានហៅគ្រូពេទ្យឯកជនម្នាក់មកពិនិត្យ រួចក៏បានដាក់សេរ៉ូមមួយផ្លោក ពេលអស់មួយផ្លោកហេីយក៏ដាក់បញ្ចូលមួយផ្លោកទៀត បានមួយស្ទុះស្រាប់តែធ្វេីទុក្ខមិនស្រួលខ្លួន ហើយភ្លាមៗនោះក្រុមគ្រួសារក៏ដឹកតាមរថយន្តទៅមន្ទីរពេទ្យ​សម្ភពនិងព្យាបាលមាតាអូដឹម​។ ពេលទៅដល់មន្ទីរពេទ្យក្រុមគ្រូពេទ្យបានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហេីយ។ 

    ក្រោយមកក្រុមគ្រួសារក៏ដឹកសពមកតម្កល់ទុកនៅវត្តជម្ពូវ័ននិងរាយការណ៍ទៅសមត្ថកិច្ចដេីម្បីពិនិត្យនិងធ្វើកោសល្យវិច័យ។ 

    បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមសមត្ថកិច្ចបានឃាត់ខ្លួនគ្រូពេទ្យខាងលេីដេីម្បីសួរនាំ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖