ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះការ ចាប់អារម្មណ៍ ! ជនបរទេស ម្នាក់ ច្រៀង ចម្រៀង ខ្មែរ បទ « ស្រណោះខែកក្តិក » កំពុង ស្រូបយកបេះដូង អ្នកស្តាប់ជាច្រើននាក់

ចែករំលែក៖

ភ្នំពេញ៖ មានការចាប់អារម្មណ៍ខ្លាំងមុននេះក្រោយពីវីដេអូនៃការច្រៀងបទចម្រៀងខ្មែរមួយបទយ៉ាងពិរោះរណ្តំចិត្តពីសំណាក់ជនបរទេសម្នាក់។  នោះគឺជាបទចម្រៀងមួយបទដែលមានចំណងជើងថា “ស្រណោះខែកក្តិក” ដែលជាបទចម្រៀងដ៏មានប្រជាប្រិយ និងត្រូវបានជនបរទេសម្នាក់ច្រៀងបានយ៉ាងពិរោះអមដោយការលេងឧបករណ៍ហ្គីតា កាន់តែធ្វើឲ្យគ្រប់គ្នាសរសើរមិនដាច់ពីមាត់ បើទោះបីជាសំនៀងដែលគាត់ច្រៀងមិនច្បាស់បន្តិចមែន ប៉ុន្តែនេះគឺពិតជាមោទនភាពដែលជនបរទេសបានព្យាយារៀនភាសាខ្មែរ និងអាចច្រៀងបានយ៉ាងពិរោះនោះ ស្របពេលនឹងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មេរកាន់តែខិតចូលមកដល់គឺកាន់តែធ្វើឲ្យអារម្មណ៍អ្នកស្តាប់បទចម្រៀងនេះអណ្តែតអណ្តូងទៅតាមអត្ថន័យនៃបទចម្រៀង។ បទចម្រៀង នេះត្រូវបានបញ្ចេញនៅលើបណ្តាញសង្គមTik Tok មុននេះនៅលើគណនីយឈ្មោះ សុផលទទួល ដោយទទួលបានការកោតសរសើរច្រើនពីអ្នកលេងបណ្តាញសង្គម និងមានអ្នកចូលទស្សនាបទចម្រៀងនេះជិត២លានដងរួចមកហើយ ហើយនេះក៏មិនមែនជាលើកដំបូងទេដែលជនបរទេសរូបនេះបានបង្ហើរសំនៀងជាភាសាខ្មែរ បានយ៉ាងពិរោះរណ្តំចិត្ត សូម្បីតែបទចម្រៀងជាចង្វាក់មហោរី បទចម្រៀងប្រជាប្រិយហើយគាត់និយាយភាសាខ្មែរបានយ៉ាងល្អ។ ចង់ដឹងថាតើបទចម្រៀងដែលគាត់ច្រៀងពិរោះរណ្តំចិត្តយ៉ាងណាសូមទស្សនាដូចខាងក្រោម៕  

ដោយ ៖ វឌ្ឍនា


ចែករំលែក៖