ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៥នាក់ពាក់ព័ន្ធករណីបញ្ជល់មាន់ខុសច្បាប់នៅស្រុកស្វាយជ្រំ

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកបានឃាត់ខ្លួនជនសង្ស័យ៥នាក់ មក អប់រំនិងធ្វើកិច្ចសន្យាឱ្យវិលត្រឡប់ទៅផ្ទះវិញពាក់ព័ន្ធករណីបញ្ជល់មាន់ខុសច្បាប់នៅស្រុកស្វាយជ្រំ។

យោងតាមសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកបានឱ្យដឹងនៅរសៀលថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២៣នេះថា បុរសខាងលើមាន ៖

១. ឈ្មោះ ហេង បាក់សែ ភេទប្រុស អាយុ៥៣ឆ្នាំមុខរបរអ្នកសារព័ត៌មាន រស់នៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

២. ឈ្មោះ ខៀវ តាង ភេទប្រុសអាយុ៦២ឆ្នាំមុខរបរកសិកររស់នៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

៣. ឈ្មោះ ពាយ ណាង ភេទប្រុសអាយុ៤០ឆ្នាំមុខរបរកសិកររស់នៅភូមិអង្កាញ់ ឃុំប្រធាតុ ស្រុកកំពង់ត្របែកខេត្តព្រៃវែង ។

៤. ឈ្មោះ ខេង មករា ភេទប្រុសអាយុ៣៧ឆ្នាំមុខរបរ ជាងម៉ូតូ រស់នៅភូមិអង្គស ឃុំអង្គស ស្រុកមេសាង ខេត្តព្រៃវែង ។

៥. ឈ្មោះ ង៉ោ លឹមស៊ីម ភេទប្រុសអាយុ៧៦ឆ្នាំមុខរបរកសិកររស់នៅភូមិចាមឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

ប្រភពបន្តថាកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២២ខែ កញ្ញា ឆ្នាំ២០២៣ បានទទួលព័ត៌មាន ករណីបញ្ជល់មាន់ខុសច្បាប់ ភ្លាម ដោយមានការបញ្ជាផ្ទាល់ពីលោកវង្ស ច័ន្ទសិរីរដ្ឋា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយជ្រំ កំលាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយជ្រំ ដឹកនាំដោយលោក ប៉ិក វណ្ណារឿត មេបញ្ជាការរងស្រុកបានចុះបង្ក្រាបករណីនៅចំណុចភូមិឬស្សីជួ ឃុំក្រោលគោ ស្រុកស្វាយជ្រំដោយបានឃាត់ខ្លួនមនុស្សចំនួន០៥នាក់ រួមទាំងវត្ថុតាងដកហូតរួមមាន ៖ មាន់ចំនួន០៣ក្បាល់ ,កន្ត្រកដាក់មាន់ចំនួន០៥កន្ត្រក, ជញ្ជីងថ្លឹងមាន់ចំនួន០១, រថយន្ដចំនួន០១គ្រឿងនិង ម៉ូតូចំនួន០៣គ្រឿង។

បច្ចុប្បន្ន មនុស្សទាំង០៥នាក់ត្រូវបានកងរាជអាវុធហត្ថស្រុក បានអប់រំនិងធ្វើកិច្ចសន្យា ធ្វើលិខិតធានានិងប្រគល់រថយន្ដនិងម៉ូតូអោយវិលត្រឡប់ទៅលំនៅដ្ឋានវិញនិងហាមកុំអោយប្រព្រឹត្តលេងល្បែងបញ្ជល់មាន់ខុសច្បាប់បន្តទៀតផងដែរ ៕

ដោយ៖ សុថាន


ចែករំលែក៖