ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបង្ហាញពីផ្លាកសញ្ញាចរាចរណ៍មួយចំនួន មានដូចជា៖តើលោកអ្នកគួរ ឈប់ ឬចតរថយន្តលើទ្រូងផ្លូវ នៅពេលយប់ អ្នកបើកបរត្រូវធ្វើដូចម្តេច?
ក្រសួង បានគូសបញ្ជាក់ថា ដើម្បីមានសុវត្ថិភាព នៅពេលឈប់ ឬ ចតរថយន្តនៅលើទ្រូងផ្លូវដែលគ្មានភ្លើងបំភ្លឺផ្លូវ នៅពេលយប់ ត្រូវប្រើភ្លើងទីតាំង ភ្លើងក្រហម និងភ្លើងបំភ្លឺផ្លាកលេខ។
ចូលឈ្វេងយល់ពីច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីជាការចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ និងជួយទប់ស្កាត់គ្រោះថ្នាក់ចៃដន្យ។
ជាមួយគ្នានេះ ក៏បានបង្ហាញពីគំនូសសញ្ញាដែលតែងឃេីញមានតាមបណ្តោយទ្រូងផ្លូវនេះ ចង់បង្ហាញពីអ្វីខ្លះ?
គំនូសសញ្ញាភ្លោះជាប់ពណ៌លឿង តាមបណ្តោយទ្រូងផ្លូវ ប្រើសម្រាប់បែងចែកទ្រូងផ្លូវ ជាពីរទិសចរាចរផ្ទុយគ្នា និងហាមបើកបរជាន់ ឬឆ្លងកាត់។ គំនូសសញ្ញានេះ ប្រើលើផ្លូវដែលមានចរាចរច្រើន ឬនៅត្រង់ផ្លូវកោងគ្រោះថ្នាក់ ឬត្រង់ស្ពាន។
បន្ថែមពីនេះ ក្រសួងសាធារណការ បង្ហាញការឈ្វេងយល់ “សិទ្ធិអាទិភាពនៅត្រង់ផ្លូវប្រសព្វ” ប្រសិនអ្នកបានជួបស្ថានភាពដូចក្នុងរូបខាងក្រោម (ករណីគ្មានភ្លើង ឬផ្លាកសញ្ញាអាទិភាព) តើអ្នកបើកបរត្រូវផ្តល់សិទ្ធិឱ្យរថយន្តណាទៅមុន?
សូមជម្រាបថា ដើម្បីទទួលបានព័ត៌មានបន្ថែម សូមតាមដានការចុះផ្សាយប្រចាំថ្ងៃ នៅលើហ្វេសប៊ុកក្រសួង ស្វែងយល់ពីច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីជាការចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ និងជួយទប់ស្កាត់គ្រោះថ្នាក់ចៃដន្យ។
ដូច្នេះសូមធ្វើការរាយការណ៍មកកាន់ក្រសួងសាធារណការ និងដឹកជញ្ជូនតាមរយៈកម្មវិធីថែទាំផ្លូវ ( ROAD CARE Mobile App) ករណីបងប្អូនប្រជាពលរដ្ឋឃើញមានបញ្ហាផ្លូវជង្ហុកសំបុកមាន់ ដើម្បីអាចឱ្យមន្រ្តីជំនាញ ឬមន្ត្រីពាក់ព័ន្ធធ្វើការត្រួតពិនិត្យ និងចាត់វិធានការទាន់ពេលវេលា៕
ដោយ៖សហការី