ព័ត៌មានទាន់ហេតុការណ៍៖

តើអ្នកមានដឹងទេថាផ្លាកសញ្ញាដែលមានរាងមូល​ ផ្ទៃខាងក្នុងមានពណ៌ខៀវ និងមានឆ្នូតក្រហមកាត់បញ្ឆិតពីស្ដាំឡើងទៅឆ្វេង មានអត្ថន័យបែបណា?

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ បានបញ្ជាក់អំពី ផ្លាកសញ្ញាហាមចត (NO PARKING)៖ ផ្លាកសញ្ញាដែលមានរាងមូល មានជាយខាងក្រៅស្ដើងមានពណ៌ស ជាយខាងក្នុងក្រាស់មានពណ៌ក្រហមក្រាស់ ផ្ទៃខាងក្នុងមានពណ៌ខៀវ និងមានឆ្នូតក្រហមកាត់បញ្ឆិតពីស្ដាំឡើងទៅឆ្វេងនេះ ហាមចតចំពោះយានជំនិះគ្រប់ប្រភេទ។ ប៉ុន្តែអ្នកបើកបរអាចឈប់ដាក់មនុស្ស ឬទំនិញឡើងចុះក្នុងរយៈពេលចាំបាច់។ 

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមបងប្អូនប្រជាពលរដ្ឋអាចប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ក្នុងករណីឃើញមានផ្លាកសញ្ញាខូចខាត ឬដួលរលំ ដើម្បីអាចឱ្យមន្រ្តីជំនាញអាចពិនិត្យ និងដោះស្រាយបានទាន់ពេលវេលា ៕

ដោយ ៖ សហការី


ចែករំលែក៖