ព័ត៌មានទាន់ហេតុការណ៍៖

អធិការដ្ឋាននគរបាលខណ្ឌដង្កោបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន២ករណីនិងឃាត់ខ្លួនជនសង្ស័យបាន៣នាក់

ចែករំលែក៖

ភ្នំពេញ ៖ ត្រឹមរយៈពេល២ថ្ងៃ នៅថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងជំនាញ នៃ អធិការដ្ឋាននគរបាលខណ្ឌដង្កោ បើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២ករណី និងឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់។

 សមត្ថកិច្ចបានឲ្យដឹងថាករណីទី១៖ ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន និងសម្អាតប្រាក់  ដោយឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ និងចាប់យវត្ថុតាង៖ ក្រាមពណ៌សថ្លាចំនួន៦៣កញ្ចប់ (ធំ៣កញ្ចប់, ធំល្មម១កញ្ចប់, តូច៥៩កញ្ចប់) , ជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងសារធាតុញៀន ចំនួន១គ្រឿង, ទូរស័ព្ទដៃ ចំនួន៣គ្រឿង និងសម្ភារសម្រាប់ប្រើប្រាស់សារធាតុញៀនមួយចំនួន។

ករណីទី២៖ រក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ និងចាប់យកវត្ថុតាង៖ ក្រាមពណ៌សថ្លាចំនួន១កញ្ចប់ និងម៉ូតូ១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕

ដោយ ស សម


ចែករំលែក៖