ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា បានលើកយកចំណុចសំខាន់ៗ ចំនួន ១០ដូចខាងក្រោម ៖
១- កម្ពុជាមានផ្លូវដើរទៅមុខប្រកបដោយក្តីសង្ឃឹម = ដោយមានជួរយុវជនឆ្នើមៗបន្តដឹកនាំប្រទេសប្រកបដោយសមត្ថភាព។
២- វិទ្យុអាស៊ីសេរីដែលអួតថាខ្លួនឯករាជ្យ មានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាននោះ = ផ្សាយតែព័ត៌មានអវិជ្ជមាននិងថែមថយតែរឿងអាក្រក់ពីរាជរដ្ឋាភិបាលកម្ពុជា?
៣- វត្តមានរបស់ ជុន ចាន់បុត្រ នៅញូវយ៉ក = គឺដើម្បីធ្វើជាមេក្រុមញុះញង់ឲ្យមានការប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាក្នុងការមកប្រជុំមហាសន្និបាត អ.ស.ប លើកទី៧៨នៅញូវយ៉ក។
៤- ដល់រកភ័ស្តុតាងមិនបានសម្រាប់ចោទប្រកាន់ = បែរមកលាបព័ណ៌ថាមានការទិញទឹកចិត្តនិងសូកប៉ាន់ឲ្យមកទទួលស្វាគមន៍គណប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលនៅញូវយកទៅវិញ?
៥- ថាអ្នកមកប្រឆាំងជាអ្នកប្រជាធិបតេយ្យ = ឯអ្នកដែលមកគាំទ្រសុទ្ធតែត្រូវគេទិញទឹកចិត្តប្ញជួលឲ្យមក។ នេះជាការនិយាយផ្ទុយពីការពិត។
៦- ការចាប់បង្ខំឲ្យស្បថចូលសញ្ជាតិថាកុំឲ្យគាំទ្ររបបកុំមុយនីស្ត = គឺជាការរំលោភសិទ្ធិមនុស្សយ៉ាងជាក់ស្តែង? កុំនិយាយថាឯងជាបីតាមាតាសិទ្ធិមនុស្សស្អីនោះ?
៧- ខ្មែរដូចគ្នាមែនតែបើស៊ីឈ្នួលធ្វើបាតុកម្មកាកបាទក្រហមមិនអាចជួយទេ = ទុកឲ្យធ្វើបាតុកម្មតាមចិត្តចុះ?
៨- ក្រុមហ៊ុនកាត់ដេរធំៗនិងល្បីៗ = ជាក្រុមហ៊ុនមកពីប្រទេសសេរី?
៩- តែខ្ចីលុយពីធនាគារហើយ = គឺពិតជាជំពាក់បំណុលធនាការហើយ។
១០- យាយហួរមកធ្វើបាតុកម្មនៅញូវយ៉កអួតខ្លួនថាជាតំណាងប្រជាជនកម្ពុជា = យាយហួរនិងបក្សពួកមិនមែនជាតំណាងរាស្ត្រជាប់ឆ្នោតឆ្នាំ២០២៣ទេ? ៕
ដោយ ៖ សហការី