ភ្នំពេញ ៖ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាបានឃាត់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗក្រោយពីធ្វើសកម្មភាពប៉ុនប៉ងលួចទូរស័ព្ទដៃ ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១៤:០០នាទី ថ្ងៃទី២៤ ខែកញ្ញាឆ្នាំ២០២៣ ស្ថិតនៅចំណុចក្នុងតូបលក់អីវ៉ាន់ ផ្លូវជាតិលេខ៦ ក្រុម១០ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ញាន សូចាន់នី ភេទស្រី មុខរបរលក់ដូរ មានទីលំនៅផ្លូវជាតិលេខ៦ ក្រុម១០ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ចំណែកឯជនសង្ស័យឈ្មោះ សាន សាមឌី ភេទប្រុស មុខរបរ និងទីលំនៅមិនពិតប្រាកដ ។
ក្រោយគាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្តុតាងដូចជា ម៉ូតូម៉ាក SuzuKi Let ពណ៌ខៀវ+ស ពាក់ផ្លាកលេខ កំពង់ចាម 1Q-5509។
បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីកសាងសំណុំរឿងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ ស សម