ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត អរព្រះគុណ អរគុណបងប្អូនប្រជាពលរដ្ឋខ្មែរចំនួនប្រមាណជាង ២.៥០០នាក់ ដែលបាននិមន្តអញ្ជើញមកពីតាមបណ្តារដ្ឋ និងខេត្តនានា នៅសហរដ្ឋអាមេរិក កាណាដា ជួបសំណេះសំណាលជាមួយសម្តេច !

ចែករំលែក៖

ភ្នំពេញ ៖ យ៉ាងហោចណាស់ក៏មាន អ៊ុំពូមីង បងប្អូនប្រជាពលរដ្ឋខ្មែរចំនួនប្រមាណជាង ២.៥០០នាក់ ដែលបាននិមន្ត និងអញ្ជើញមកពីតាមបណ្តារដ្ឋ និងខេត្តនានា ក្នុងសហរដ្ឋអាមេរិក និងប្រទេសកាណាដា​ ដើម្បីជួបជុំគ្នានៅទីក្រុងញូវយ៉ក ជួបសំណេះសំណាលជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកស្រី ជាមួយបរិយាកាស រីករាយស្និទស្នាលបំផុត លើទឹកដីអាមេតិកកាំង ។ 

នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហោះលើផេកផ្លូវការ និងប្រព័ន្ធ Telegram មានប្រសាសន៍យ៉ាងដូច្នេះថា ៖  ខ្ញុំព្រះករុណាខ្ញុំ សូមថ្វាយការអរព្រះគុណប្រគេនព្រះសង្ឃគ្រប់ព្រះអង្គ និងអរគុណចំពោះ អ៊ុំពូមីង បងប្អូនប្រជាពលរដ្ឋខ្មែរចំនួនប្រមាណជាង ២.៥០០នាក់ ដែលបានអញ្ជើញមកពីតាមបណ្តារដ្ឋ និងខេត្តនានា ក្នុងសហរដ្ឋអាមេរិក និងប្រទេសកាណាដា​ ដើម្បីជួបជុំគ្នានៅទីក្រុងញូវយ៉ក។ ការណ៍នេះគឺជាការបង្ហាញនូវភាពកក់ក្តៅ ប្រកបដោយស្មារតីរួបរួម គាំទ្រជាមហាគ្រួសារតែមួយ ជូនចំពោះប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារូបខ្ញុំព្រះករុណាខ្ញុំផ្ទាល់។

សម្តេចធិបតីថ្លែងបន្តថា ៖ ជាមួយគ្នានេះ ខ្ញុំក៏សូមថ្លែងអំណរគុណដល់ក្រុមការងារយុវជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានជួយរៀបចំកម្មវិធីជួបជុំដ៏មានអត្ថន័យក្នុងធ្លុងសាមគ្គីភាពនៃមហាគ្រួសារខ្មែរ ប្រកបដោយភាពសប្បាយរីករាយ និងស្និទ្ធស្នាលបំផុត​ ៕

ដោយ ៖ សិលា


ចែករំលែក៖