ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ៖​ សមត្ថកិច្ចកម្ពុជា បន្តទទួលបានបណ្តឹង ២ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ២នាក់

ចែករំលែក៖

ភ្នំពេញ៖ បើតាមការបញ្ជាក់របស់លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ​ បានឱ្យដឹងនៅរសៀលថ្ងៃ​ចន្ទ​ទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះថា៖ កម្លាំងសមត្ថកិច្ចកម្ពុជា​ បានទទួលសំណើចំនួន ០២ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ០២នាក់បន្ថែមទៀត​ ,នេះបេី​គិតចាប់ពីម៉ោង ៣៖០០ នាថ្ងៃទី២១ ដល់វេលាម៉ោង ៣៖០០ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។

លោកនាយឧត្តមសេនីយ៍​ ខៀវ​ សុភ័គ​ បានគូសបញ្ជាក់ថា​៖ បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ រួមមាន៖

*១៖ សំណើក្នុងបញ្ជីតាមដានរបស់សម្តេចក្រឡាហោម សរុប ១០៦២ករណី មានមនុស្ស ២,៦៨៩នាក់។ 

*២៖ បានស្រាវជ្រាវស៊ើបអង្កេតបឋម ១,០២៦សំណើ និងបិទសំណុំរឿង ៣៤៩សំណើ (រកឃើញមនុស្ស ១,៥៨៤នាក់, ឃាត់ខ្លួនជនសង្ស័យ ១៤២នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)។ 

*៣៖ កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ៣៦ករណី៕

ដោយ​៖ សហការី​


ចែករំលែក៖