ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូស្គូពីបុករថយន្តកូរ៉ូឡាពីក្រោយបណ្តាលឱ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖​ យុវជនម្នាក់រួមទាំងនារីម្នាក់បានជិះម៉ូតូឌុបគ្នាយ៉ាងលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តកូរ៉ូឡាពីក្រោយខណៈដែលរថយន្តនេះកំពុងបេីកឆ្លងផ្លូវបណ្តាលឱ្យរងការខូចខាតនិងរបួសស្រាល២នាក់។ 

   ហេតុការណ៍​នេះកេីតឡេីងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៦​ខែកញ្ញា​ ឆ្នាំ២០២៣​ នៅចំណុចច្រកចូលផ្លូវចាក់សំរាមចាស់​ លេីកំណាត់ផ្លូវលេខ២១៧​ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១​ ខណ្ឌមានជ័យ។ 

    តាមប្រភពព័ត៌មានបានឱ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្តកូរ៉ូឡាមួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2U-3632 ធ្វេីដំណើរតាមបណ្ដោយផ្លូវលេខ២១៧​ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់កន្លែងកើតហេតុក៏បានស៊ីញ៉ូបត់ឆ្វេងបំណងឆ្លងផ្លូវ តែភ្លាមនោះក៏មានម៉ូតូម៉ាកស្គូពី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1KH-5810​ បើកបរដោយបុរសម្នាក់រួមដំណេីរជាមួយនារីម្នាក់ធ្វើដំណើរក្នុងល្បឿនលឿនបានជ្រុលទៅបុកគូទរថយន្តពីក្រោយយ៉ាងពេញទំហឹងបណ្ដាលឱ្យរងការខូចខាតនិងបណ្តាលឱ្យអ្នកជិះម៉ូតូរងរបួសស្រាល ។ 

    ក្រោយពេលកើតហេតុអ្នកជិះម៉ូតូបានចេញថ្លៃសំណងទៅលើភាគីខាងរថយន្តចំនួន១០០ដុល្លារដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុមិនរំខានដល់សមត្ថកិច្ចឡើយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖