ភ្នំពេញ៖ អ៊ំប្រុស ជឹម សាអ៊ែម អាយុ ៦៥ឆ្នាំ រស់នៅភូមិប្រសាទ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល មានអាការហើមដៃជើង ហើមមុខ ឈឺតាមសន្លាក់រុំារ៉ៃ និងលើសសម្ពាធឈាម អស់រយ:ពេល ២ឆ្នាំកន្លងមក ហើយពុំមានលទ្ធភាពព្យាបាលដោយសារបញ្ហាជីវភាព ។
ដោយទឹកចិត្តសប្បុរសដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្នមុន្នី, លោកទាំងពីរ បានចាត់ឱ្យក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA) បញ្ជូនអ៊ំប្រុសទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ ។ បច្ចុប្បន្ន អ៊ំប្រុស កំពុងតែទទួលការពិនិត្យ និងធ្វើរោគវិនិច្ឆ័យយ៉ាងយកចិត្តទុកដាក់ តាមលក្ខណៈបច្ចេកទេសវេជ្ជសាស្ត្រ ពីសំណាក់ក្រុមគ្រូពេទ្យជំនាញផងដែរ។
ការចំណាយទាំងអស់ ទាំងការព្យាបាល ស្នាក់នៅ និងហូបចុក ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ។
សូមអរគុណក្រុមគ្រូពេទ្យ TYDA
#TYDA #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #Cambodia