ភ្នំពេញ ៖ លោកឧត្ដមសេនីយ៍ឯក ខឹម សន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការឃោសនាព័ត៌មាន អគ្គបញ្ជាការដ្ឋាន អញ្ជើញជាអធិបតីក្នុងពិធីអប់រំផ្សព្វផ្សាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីនយោបាយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាសម្រាប់ការកសាងនិងការពារជាតិមាតុភូមិ ឆ្នាំ២០២៣-២០២៨ ជូននាយទាហាន នាយទាហានរង និងពលទាហាននៃទីចាត់ការសុខាភិបាល និងនាយកដ្ឋានសាវជ្រាវចារកិច្ច អគ្គបញ្ជាការដ្ឋាន។
សូមបញ្ជាក់ថា ៖ កម្មវិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ៕
ដោយ ៖ សិលា