ព័ត៌មានទាន់ហេតុការណ៍៖

តោះ​ចង់​ដឹង​អត់​៖ ប្រវត្តិរូបសង្ខេបលោក សេដ្ឋា ថាវីស៉ីន នាយករដ្ឋមន្ត្រីថៃ​ ដែលនឹងបំពេញទស្សនកិច្ច នៅកម្ពុជាថ្ងៃទី២៨ កញ្ញានេះ!

ចែករំលែក៖

ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋខ្លះប្រហែលជាចង់ស្គាល់ប្រវត្តិរូបសង្ខេប លោក សេដ្ឋា ថាវីស៉ីន នាយករដ្ឋមន្ត្រីទី៣០ នៃព្រះរាជាណាចក្រថៃ ដែលនឹងបំពេញទស្សនកិច្ច នៅកម្ពុជា នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ​ គឺជាអ្នកណា​ ហើយគាត់មាន​សមត្ថភាព​អ្វីខ្លះ? 

តោះចង់ដឹងអត់! សូមអានព័ត៌មានលម្អិតរបស់ប្រវត្តិរូបសង្ខេប លោក សេដ្ឋា ថាវីស៉ីន​ នាយករដ្ឋមន្ត្រីថៃ​ មានដូចខាងក្រោម​៖

លោក សេដ្ឋា ថាវីស៉ីន​ ជាអតីតនាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន Sansiri Public Company Limited ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យឈានមុខគេរបស់ថៃ។ 

– មុនចូលក្រុមហ៊ុន Sansiri លោក សេដ្ឋា បានបំពេញការងារនៅ Procter & Gamble ដែលជាក្រុមហ៊ុនសាជីវកម្មពហុជាតិផលិត និងចែកចាយផលិតផល ប្រើប្រាស់ដ៏ធំ និងឈានមុខគេក្នុងពិភពលោក។

– ក្នុងកំឡុងពេលដែលលោក​ សេដ្ឋា​ គ្រប់គ្រងក្រុមហ៊ុន Sansiri ដោយមានចក្ខុវិស័យ ទូលំទូលាយ និងគោលការណ៍គ្រប់គ្រងធុរកិច្ចគ្រប់ជ្រុងជ្រោយ ក្រុមហ៊ុន Sansiri បានរីកលូតលាស់យ៉ាងរឹងមាំក្នុងរយៈពេលជិត ៤០ឆ្នាំ ដោយបាន កសាងទំនុកចិត្តជូនអតិថិជនថាជាអ្នកអភិវឌ្ឍវិស័យអចលនទ្រព្យកំពូលនៅក្នុង ប្រទេស ដែលបានផ្ដល់នូវស្តង់ដារជាច្រើនទម្រង់។

– លោក សេដ្ឋា តែងតែមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរបៀបវារៈសង្គម ជាច្រើន ដោយបានផ្តួចផ្តើមគំនិត និងសកម្មភាពនានា ដើម្បីពង្រឹងមូលដ្ឋាន សេដ្ឋកិច្ច និងសង្គមសម្រាប់ជាតិក្នុងវិស័យផ្សេងៗ ជាពិសេសការផ្លាស់ប្ដូរសង្គម និងការលើកកម្ពស់សមភាពនិងភាពចម្រុះនៅក្នុងសង្គម រួមទាំងគម្រោងជាច្រើនដែលពាក់ព័ន្ធនឹងកុមារ និងយុវជន។

*ការអប់រំ៖​ 

– បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច ពីសាកលវិទ្យាល័យ Massachusetts សហរដ្ឋអាម៉េរិក

– បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងធុរកិច្ច (MBA) ជំនាញហិរញ្ញវត្ថុពីClaremont Graduate School សហរដ្ឋអាម៉េរិក។

*ការងារ​ ២០២៣៖​ 

– នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ

-ប្រធានទីប្រឹក្សានៃគ្រួសារគណបក្សភឿថៃ

– អ្នកផ្តល់ប្រឹក្សាយោបល់នៃក្រុមសេដ្ឋកិច្ចរបស់គណបក្សភឿថៃ

– បេក្ខភាពនាយករដ្ឋមន្ត្រីមួយរូបរបស់គណបក្សភឿថៃ

*ថ្ងៃទី៣​ ខែមេសា​ ២០២៣៖

– លាចេញពីតំណែងទាំងអស់ ទាំងភាពជាប្រធាន និងអនុគណៈកម្មាការ នៃ ក្រុមហ៊ុន Sansiri រួមទាំង ប្រធានគណៈកម្មាធិការវិនិយោគ និងសមាជិកន គណៈកម្មាធិការគ្រប់គ្រងសាជីវកម្មប្រកបដោយចីរភាព។

*២០២២៖​ – ដឹកនាំក្រុមហ៊ុនធ្វើការប្រកាសពីជំហររបស់ក្រុមហ៊ុនលើបរិស្ថាន និងកំណត់ គោលដៅ ដើម្បីក្លាយជាក្រុមហ៊ុនធុរកិច្ចអចលនទ្រព្យដំបូងគេដែលមិនមាន ប៉ះពាល់ដល់បរិស្ថាន (First Net Zero)។

*២០២១៖​ – ទទួលរង្វាន់ជាក្រុមគំរូផ្នែកសិទ្ធមនុស្ស (រង្វាន់កិត្តិយសពីនាយកដ្ឋានគាំពារ ការងារ និងសុខមាលភាពសង្គម នៃក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខ មនុស្ស)។

*២០២០៖​ – ដឹកនាំក្រុមហ៊ុនក្នុងការចុះហត្ថលេខាលើ United Nations Global Standards of Conduct សម្រាប់កិច្ចព្រមព្រៀងធុរកិច្ចជាមួយ UNDP ដែលជាក្រុមហ៊ុនថៃ ដំបូងគេ ដែលអនុវត្តកិច្ចការនេះ ដើម្បីគាំទ្រ និងកាត់បន្ថយការរើសអើងក្នុង សមភាពសម្រាប់អ្នកដែលស្រឡាញ់ភេទដូចគ្នា។

*២០១៩៖​ – ដឹកនាំក្រុមហ៊ុនទទួលបានពានរង្វាន់ប្រភេទក្រុមហ៊ុនដ៏ឆ្នើមខាងផ្នែកនវានុវត្តន៍ ក្នុងចំណោមក្រុមហ៊ុនធំៗ នៃទីភ្នាក់ងារនវានុវត្តន៍ជាតិ។

*២០១៤៖​ – ក្រុមហ៊ុន Sansiri បានក្លាយជាក្រុមឯកជនតែមួយគត់ ដែលជាតំណាងរបស់ថ ចូលរួមក្នុងកិច្ចពិភាក្សាសិក្ខាសាលាស្តីពីសកម្មភាព និងនវានុវត្តន៍របស់អង្គការ UNICEF នៅទីក្រុងញ៉ូវយក សហរដ្ឋអាម៉េរិក ដើម្បីពិភាក្សាអំពីសិទ្ធ និងសុខមាលភាព របស់កុមារនៅជុំវិញពិភពលោក។

*២០១០៖​ – ឯកឧត្តមបានផ្តួចផ្តើមនូវភាពជាដៃគូជាមួយអង្គការ UNICEF ក្នុងការគាំទ្រ និង ពង្រីកវិសាលភាពនៃសិទ្ធ និងសុខមាលភាពរបស់កុមារ និងយុវជន។ Sansiri ជាក្រុមហ៊ុនធុរកិច្ចដំបូងមួយក្នុងប្រទេសថៃ ដែលទទួលបានកិត្តិយសក្នុងការធ្វើ កិច្ចសហប្រតិបត្តិការនេះ ដែលបានដំណើរការក្នុងរយៈពេល ១០ឆ្នាំ រហូតមក ដល់ចុងឆ្នាំ២០២០។

*២០០៧៖​ – ដោយយល់ឃើញថា ការជម្រុញ និងការគាំទ្រកុមារ និងយុវជនមានសារៈសំខាន់ ឯកឧត្តមបានចាប់ផ្ដើមគំនិតផ្តួចផ្តើមបង្កើតគម្រោង Sansiri Academy មជ្ឈមណ្ឌលបាល់ទាត់សម្រាប់យុវជនដោយឥតគិតថ្លៃ ហើយមកដល់បច្ចុប្បន្ន មានកុមារជាង ៨,០០០នាក់បានទទួលការហ្វឹកហាត់ ទន្ទឹមនេះក៏មានកុមារជាច្រើនទៀតដែលបានទទួលឱកាសចូលរួមក្នុងក្រុមយុវជនជម្រើសជាតិ។ 

*២០០៧៖​ – ឯកឧត្តមបានអភិវឌ្ឍន៍គម្រោងផ្ទះ Sansiri Sukhumvit ដែលជាគម្រោងផ្ទះទោលនៅកណ្តាលទីក្រុងដែលទទួលបានការទទួលស្គាល់ និងបានទទួលរង្វាន់ជាគម្រោងស្នាក់អាស្រ័យដ៏ល្អបំផុតរបស់អាស៊ីក្នុងឆ្នាំ២០០៦។

*១៩៩៥៖​ – ក្រោមការគ្រប់គ្រងរបស់ឯកឧត្តម Sansiri ត្រូវបានចុះឈ្មោះ និងប្រែក្លាយទៅជា ក្រុមហ៊ុនសាធារណៈមានកំណត់ និងបានបន្ថែមការចុះបញ្ជីទុនក្នុងទឹកប្រាក់ ១០០ លានបាតបន្ថែមទៀត។

*១៩៩៤៖​ – ឯកឧត្តមបានណែនាំឱ្យផ្លាស់ប្តូររចនាសម្ព័ន្ធនៃអ្នកកាន់ភាគហ៊ុន ហើយក្រុមហ៊ុន​ត្រូវបានផ្លាស់ប្ដូរឈ្មោះជា Sansiri Co., Ltd។

*១៩៩០៖​ – ចាប់ផ្តើមចូលធ្វើការក្នុងក្រុមហ៊ុន Sansamran Holding Company Limited៕

ដោយ​៖ស​ តារា


ចែករំលែក៖