ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យស្រវឹងស្រាបេីករថយន្តបុកកន្លែងប៉ះកង់ស្លាប់ជាងជាជនពិការម្នាក់

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់ជាជនពិការខណៈកំពុងអង្គុយរង់ចាំភ្ញៀវមកប៉ះកង់ស្រាប់តែមានរថយន្តមួយគ្រឿងសង្ស័យម្ចាស់ស្រវឹងស្រាបេីកបរក្នុងល្បឿនលឿនដូចហោះរេចង្កូតទៅបុកបណ្ដាលឱ្យបុរសពិការជាជាងប៉ះកង់ម្នាក់នោះស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ។ 

ហេតុការណ៍គ្រោះថ្នាក់យ៉ាងរន្ធត់នេះបានកើតឡើងនៅវេលាម៉ោង ១០និង២០នាទីយប់ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅត្រង់ចំណុចរបងព្រលានយន្តហោះពោធិ៍ចិនតុង តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តហាយឡេនឌ័រមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AT-6075 មានមនុស្សក្មេងចាស់ពីរនាក់ទៀតរួមដំណើរជាមួយ ដោយធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតដោយល្បឿនលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្តាំឡើងទៅលើចឹញ្ចើមផ្លូវបុករុឺម៉កប៉ះកង់ពេញទំហឹងបណ្ដាលឱ្យរុឺម៉កប៉ះកង់ដាច់ជាបំណែកខូចខាតទាំងស្រុង និងស្លាប់បុរសពិការជាជាងប៉ះកង់ម្នាក់នៅនឹងកន្លែងកើតហេតុ និងក្រុមគ្រូសារគាត់ពីរនាក់ទៀតរងរបួសធ្ងន់ ចំណែកខាងភាគីរថយន្តរងរបួសក្មេងម្នាក់។ ភ្លាមៗនោះប្រជាពលរដ្ឋនាំគ្នាឃាត់តៃកុងរថយន្តរួច

ប្រគល់ជូនសមត្ថកិច្ច។ 

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញបានធ្វើការហ៊ុមព័ទ្ធទីតាំងកើតហេតុខាងលើ និងធ្វើការវាស់វែងយករថយន្តនិងរុឺម៉កប៉ះកង់ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចបានធ្វើកំណត់ហេតុនិងប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖