ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឱ្យក្រុមការងារព័ត៌មានរបស់ក្រសួងកសិកម្ម ចូលជួបសម្ដែងការគួរសម និងស្វែងយល់អំពីការផ្តល់ព័ត៌មាន ដើម្បីផ្សព្វផ្សាយតាមប្រព័ន្ធផ្សាយនានារបស់ក្រសួងព័ត៌មាន

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកនេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអនុញ្ញាតឱ្យក្រុមការងារព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយលោកស្រី អុឹម រចនា និង លោកឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលជួបសម្ដែងការគួរសម និងស្វែងយល់អំពីការផ្តល់ព័ត៌មាន ដើម្បីផ្សព្វផ្សាយតាមប្រព័ន្ធផ្សាយនានារបស់ក្រសួងព័ត៌មាន ។

  តាមរយៈសេចក្តីសម្រេច ស្តីពីការចាត់តាំងអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានភារកិច្ច ដឹកនាំ និងគ្រប់គ្រងលើការងារផ្សព្វផ្សាយរាល់ព័ត៌មានផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

 – ទាក់ទង និងឆ្លើយឆ្លងជាផ្លូវការជាមួយសាធារណជន បណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិ សហការជាមួយអង្គភាពនានាចំណុះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីប្រមូល តាមដាន អង្កេត និងវិភាគនូវរាល់ព័ត៌មាន និងឯក សារពាក់ព័ន្ធសម្រាប់ធ្វើការឆ្លើយបំភ្លឺជូនសាធារណជន និង បណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិ, រៀបចំសន្និសិទ្ធសារព័ត៌មាននានាសម្រាប់ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕

ដោយ៖ ស សម


ចែករំលែក៖