អ៊ូសបេគីស្ថាន៖ ការផ្ទុះមួយនៅក្នុងឃ្លាំងផ្ទុកអាគុយរថយន្តអគ្គិសនីនៅជិតអាកាសយានដ្ឋានក្នុងប្រទេសអ៊ូសបេគីស្ថានបានបណ្តាលឱ្យមនុស្ស១៦៤នាក់រងរបួស។
ការផ្ទុះដ៏ធំមួយបានកើតឡើងនៅថ្ងៃទី 28 ខែកញ្ញា វេលាម៉ោង 2 និង 43 នាទីព្រឹកម៉ោងក្នុងស្រុកនៅឃ្លាំងស្តុករបស់ក្រុមហ៊ុន Inter Logistics LLC នៅជិតព្រលានយន្តហោះ Tashkent ស្រុក Sergeli ក្នុងប្រទេស Uzbekistan ។ យ៉ាងហោចណាស់មនុស្ស 163 នាក់បានរងរបួស ហើយក្មេងប្រុសអាយុ 15 ឆ្នាំម្នាក់បានស្លាប់នៅក្នុងគ្រោះថ្នាក់នេះ។
ក្រោយការផ្ទុះភ្លាម ប៉ូលិសបានចល័តរថយន្តសង្គ្រោះរាប់សិបគ្រឿងទៅកន្លែងផ្ទុះ ដើម្បីយកអ្នករបួសទៅមន្ទីរពេទ្យ ។ គួរកត់សម្គាល់ថា ក្នុងចំណោមអ្នករងរបួសនោះ យ៉ាងហោចណាស់មានកុមារ ៥នាក់បានរងរបួសដោយកញ្ចក់បែក ហើយក្មេងប្រុសអាយុ ១៥ឆ្នាំម្នាក់បានស្លាប់។ គេមិនដឹងថាមានមនុស្សប៉ុន្មាននាក់នៅក្នុងឃ្លាំងនោះទេ នៅពេលដែលហេតុការណ៍នេះកើតឡើង។
យោងតាមរបាយការណ៍ដំបូងមួយចំនួន មូលហេតុនៃការផ្ទុះនេះ ត្រូវបានគេជឿថា ជាការធ្លាក់យន្តហោះ។ ទោះយ៉ាងណាក៏ដោយ មិនយូរប៉ុន្មាន រដ្ឋាភិបាលអ៊ូសបេគីស្ថាន បានបដិសេធព័ត៌មាននេះ។
ក្រសួងកិច្ចការផ្ទៃក្នុងរបស់ប្រទេសអ៊ូសបេគីស្ថានបាននិយាយថា មូលហេតុនៃការផ្ទុះនេះគឺដោយសារតែរន្ទះបានវាយប្រហារឃ្លាំងផ្ទុករថយន្តអគ្គិសនី និងអាគុយ។ ផ្អែកតាមមាត្រដ្ឋាននៃការផ្ទុះនេះ ក៏មានការសង្ស័យថា មូលហេតុអាចមកពីសារធាតុហាមឃាត់ដែលរក្សាទុកក្នុងឃ្លាំង។ ទោះជាយ៉ាងណាក៏ដោយ ការរំពឹងទុកទាំងនេះត្រូវបានបដិសេធជាផ្លូវការ។
ក្រុមអ្នកពន្លត់អគ្គិភ័យចំនួនដប់ប្រាំមួយនាក់បានប្រញាប់ប្រញាល់ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆាបឆេះដ៏ធំដែលគ្របដណ្តប់លើផ្ទៃដីជាង ជិត 3000 ម៉ែត្រការ៉េ។ ប្រជាជននៅ Nurafshan ដែលជាទីក្រុងមួយនៅភាគខាងត្បូងនៃ Tashkent ប្រទេស Uzbekistan ប្រហែល 32 គីឡូម៉ែត្រពីចំណុចកណ្តាលនៃការផ្ទុះក៏មានអារម្មណ៍ថាមានផលប៉ះពាល់ផងដែរ៕ ដោយ៖ ធីរីណា
រូបថត៖ the sun