ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង ថ្លែងថា, សូមជួយថតរូបផ្ញើផង នគរបាលខេត្តព្រៃវែងទីណាជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព ឬម៉ូតូអត់កញ្ចក់ ឬម៉ូតូអត់ស្លាកលេខ ។ លោកស្នងការចាត់ទុកថា : (បើនគរបាលធ្វើបែបនេះបាន នគរបាលនោះគួរទម្លាក់ស័ក្កិ!) ។ លោកស្នងការបានថ្លែងបែបនេះតាមរយះសារបង្ហោះលើផេកផ្លូវការ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ។
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានបង្ហោះយ៉ាងខ្លីថា, សូមជួយថតរូបផ្ញើផង នគរបាលខេត្តព្រៃវែងទីណាជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព ឬម៉ូតូអត់កញ្ចក់ ឬម៉ូតូអត់ស្លាកលេខ ។ បើនគរបាលធ្វើបែបនេះបាន នគរបាលនោះគួរទម្លាក់ស័ក្កិ! ។
សូមបញ្ជាក់ថា, កន្លងទៅក្នុងការដឹកនាំកម្លាំងសមត្ថកិច្ចក្រោមឱវាទ តាមរយៈ ការហ្វឹកហាត់ ពង្រឹង វិន័យ សមត្ថភាព បទពិសោធន៍ លំហាត់របៀប ។ល។ លោកលើកឡើងថា, មានរឿង :
-មិនធ្វើអ្វីសោះ នោះអ្នកនឹងមានកំហុស១គឺកំហុស “មិនធ្វើ”
-ធ្វើច្រើន នោះអ្នកនឹងមានកំហុស “ធ្វើច្រើនជ្រុល ធ្វើតិចពេក ធ្វើអត់សូវល្អ ធ្វើតឹងពេក ធ្វើប៉ះពាល់គេពេក ធ្វើមិនចេះគិត ធ្វើមិនចេះយល់ ធ្វើ….”
អញ្ចឹងបានថា មនុស្សគិតមិនដូចប្រេតគិត ។
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង ត្រូវបានគេទទួលស្គាល់ថា, ធ្វើច្រើន ជាងនិយាយ ប្រកបដោយ ភាពទទួលខុស ទទួលត្រូវ ហែក ស ដាច់ពី ខ្មៅ ជម្រុញអោយកម្លាំងសមត្ថកិច្ចនគរបាលទាំង១៣ ក្រុង-ស្រុក ទូទាំងខេត្តព្រៃវែង អនុវត្តតាម តួនាទី ភារកិច្ច គឺ គោលនយោបាយរាជរដ្ឋាភិបាល ភូមិ-ឃុំ មានសុវត្ថិភាព ដើម្បីអោយប្រជាពលរដ្ឋ រស់នៅតាមមូលដ្ឋាន ទទួល បាន ភាពសុខសាន្ត កាត់បន្ថយបានបទល្មើស និងផ្តល់ សេវាសាធារណៈជូនពួកគាត់ ដូចជាធ្វើសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ ការស្នើសុំ ជួយអន្តរាគមន៍ ២៤លើ២៤ម៉ោង នេះជាដើម ៕
ដោយ ៖ សិលា