ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិស្វ៊ីសម្នាក់ជាប់ចោទទិញពេស្យាចារកុមារ ម្ដាយជាអ្នកលក់កូនឱ្យជនបរទេស ក្នុងតម្លៃ​​មួយ​ខែ​១៥០​ដុល្លារ​អា​មេ​រិ​ក ដោយ​ក្នុង​មួ​យស​ប្តា​ហ៍​តម្រូវ​ឲ្យ​យក​កុមារ​នោះ​ទៅ​ជួប​ជនបរទេស​៣​ទៅ​៤​ដង

ចែករំលែក៖

ភ្នំពេញ ៖ បុរស​ជនជាតិ​ស្វ៊ីសឈ្មោះ Stephan Werner អាយុ​៥៨​ឆ្នាំ ជា​ភ្ញៀវ​ទេសចរ ស្នាក់​នៅ​មិន​ពិតប្រាកដ បានត្រូវ​​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញចាប់​​ឃាត់ខ្លួន ​បញ្ជូន​ទៅ​សាលា​ដំ​បូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២៣ នេះ ពាក់ព័ន្ធ​នឹង​ករណី​ទិញ​ពេស្យាចារ​កុមារ ។ 

តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ការ​ទិញ-លក់​​​​ពេស្យាចារ​​កុមារនេះ គឺ​ម្ដាយ​ជន​រង​គ្រោះ​ផ្ទាល់​​​​តែ​ម្ដង បាន​លក់​កូន​របស់​ខ្លួន​ឲ្យ​ទៅ​ជន​បរ​ទេស​រូប​នេះក្នុងតម្លៃ​​មួយ​ខែ​១៥០​ដុល្លារ​អា​មេ​រិ​ក ដោយ​ក្នុង​មួ​យស​ប្តា​ហ៍​តម្រូវ​ឲ្យ​យក​កុមារ​នោះ​ទៅ​ជួប​ជនបរទេស​៣​ទៅ​៤​ដង ។ ចំណែក​ជន​បរទេស​រូប​នេះ ក៏​បាន​ទិញ​សម្ភារៈ​ប្រើប្រាស់​បន្តិច​បន្តួច​ឲ្យ​ម្ដាយ​កុមារ​រង​គ្រោះ​បន្ថែម​ទៀត​ដែរ ។ 

ពេល​ឃាត់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​បាន​នាំ​​​យក​ទៅ​សាកសួរ រួច​កសាង​សំណុំរឿង​តាម​នីតិវិធី ។ ចំណែក​កុមារ​រង​គ្រោះ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​សង្គមកិច្ច អតីត​យុ​ទ្ធ​ជន និង​យុវនីតិ​សម្បទា​​រាជធានី​ភ្នំពេញ ។ 

អំពើទិញពេស្យាចារកុមារ ជាបទល្មើសធ្ងន់ធ្ងរបំផុត រំលោភបំពានលើសិទ្ធិកុមារ អំពើប្រព្រឹត្តដោយជនបរទេសនេះ គឺ​ម្ដាយ​ជន​រង​គ្រោះ​ផ្ទាល់​​​​តែ​ម្ដង បាន​លក់​កូន​របស់​ខ្លួន​ឲ្យ​ទៅ​ជន​បរ​ទេស​រូប​នេះ ដែលពុំបានគិតអំពី សីលធម៌ជាម្តាយ ៕ 

ដោយ ៖ សហការី


ចែករំលែក៖